ថ្ងៃអាទិត្យ ទី ២២ ខែតុលា ២០១៧

ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនពីបទលួចគាស់ផ្ទះ យកទ្រព្យសម្បត្តិ

2017-08-12 22:52:56     108     ភ្នំព្រឹក ( ភ្នំពេញ)

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ វេលាម៉ោង០៣:៥០ទាបភ្លឺនាទី ចំនុចផ្ទះជួល ផ្លូវបេតុង ក្រុមទី១៤ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ  ជនរងគ្រោះឈ្មោះសុខ   ហាវ  ភេទប្រុស អាយុ៣១ឆ្នាំ  មានទីលំនៅកន្លែងកើតហេតុ មុខរបរ ជាងសំណង់  ក្រោយពេលកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅម៉ោង០៧:០០នាទី ហើយផ្នែកជំនាញខណ្ឌប៉ុស្តិ៍ឬស្សីកែវ  បានបើកការស្រាវជ្រាវកំណត់បាន នូវអត្តសញ្ញាណជនសង្ស័យ លុះដល់ម៉ោង០៩:៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័ចំនួន២នាក់ នៅចំនុចបន្ទប់ជួលក្រុមទី១០ ភូមិសាមគ្គី សង្កាត់ ឬស្សីកែវ ៖

១/ឈ្មោះពៅ  រតនា  ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវមុខរបរមិនពិតប្រាកដ។ ២/ឈ្មោះគង់  សុហេង ភេទប្រុស  អាយុ២៥ឆ្នាំ  មានទីលំស្នាក់នៅបន្ទប់ជាមួយគ្នា មុខរបរ រើសអេតចាយ។ សម្ភារះដកហូតរួមមាន ៖ ១/ដុំសាកថ្ម១  ចំនួន០១ , ២/ម៉ូទ័រកាត់ចំនួន០១ , ៣/ក្បាលឌីវីឌី ចំនួន ០៣ , ៤/បន្ទះឌីវីឌីចំនួន ០៣ , ៥/ដាវចំនួនចំនួន០១ដើម , ៦/ស្លាកលេខម៉ូតូមួយ មានលេខកណ្តាល ១A-១៩៧២ ។

ចំពោះមុខ ផ្នែកជំនាញខណ្ឌប៉ុស្តិ៍ស្រាវជ្រាវរកបទល្មើសកន្លងមកនិងកសាងសំនុំរឿងបញ្ជូនទោសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍ទៅតាមនិតីវិធី ៕ ដោយ ភ្នំព្រឹក