ថ្ងៃចន្ទ ទី ១៨ ខែធ្នូ ២០១៧

ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួនពីបទលួចគាស់ផ្ទះយកទ្រព្យសម្បត្តិ...

2017-08-12 22:58:21     207     ភ្នំព្រឹក ( ភ្នំពេញ)

ភ្នំពេញ៖ នៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុមទី១៤ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ជនរងគ្រោះឈ្មោះ សុខ ហាវ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរ ជាងសំណង់ ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅម៉ោង០៧:០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ហើយផ្នែកជំនាញខណ្ឌប៉ុស្តិ៍ឬស្សីកែវ បានបើកការស្រាវជ្រាវកំណត់បាននូវអត្តសញ្ញាណជនសង្ស័យ លុះដល់ម៉ោង០៩:៣០នាទីថ្ងៃខែឆ្នាំដដែរសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័ចំនួន២នាក់នៅចំណុចបន្ទប់ជួលក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ៖

១/ឈ្មោះពៅ  រតនា  ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្រុមទី១០

ភូមិសាមគ្គី សង្កាត់ឬស្សីកែវ

មុខរបរមិនពិតប្រាកដ។

២/ឈ្មោះគង់  សុហេង ភេទប្រុស  អាយុ២៥ឆ្នាំ  មានទីលំស្នាក់នៅបន្ទប់ជាមួយគ្នា

មុខរបរ រើសអេតចាយ។

 សម្ភារះដកហូតរួមមាន:

១/ដុំសាកថ្ម១  ចំនួន០១

២/ម៉ូទ័រកាត់ចំនួន០១

៣/ក្បាលឌីវីឌីចំនួន ០៣

៤/បន្ទះឌីវីឌីចំនួន ០៣

៥/ដាវចំនួនចំនួន០១ដើម

៦/ស្លាកលេខម៉ូតូមួយ មានលេខកណ្តាល១A១៩៧២។

ចំពោះមុខ ផ្នែកជំនាញខណ្ឌប៉ុស្តិ៍ស្រាវជ្រាវរកបទល្មើសកន្លងមកនិងកសាងសំនុំរឿងបញ្ជូនទោសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍ទៅតាមនិតីវិធីច្បាប់។