ថ្ងៃអាទិត្យ ទី ២២ ខែតុលា ២០១៧

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ អញ្ជើញចុះសំណេះសំណាលនិងសួរសុខទុក្ខ ដល់មេភូមិ អនុរភូមិប្រធានក្រុមបក្ស នៅសង្កាត់ចាក់អង្រែលើ

2017-08-12 23:18:57     156     ភ្នំព្រឹក ( ភ្នំពេញ)

ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ វេលាម៉ោង ២:០៥ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះលោក ឌី រត្ន័ខេមរុណ អភិបាល រងខណ្ឌមានជ័យ និង ជាសមាជិក អចិន្ត្រៃបក្ស ខណ្ឌមានជ័យ និង លោក តាំង ចន្ទ័សុខៃ សមាជិកក្រុមប្រឹក្សាសង្កាត់ ចាក់អង្រែលេី ខណ្ឌមានជ័យ បានអញ្ជើញ ចូលរួមពិធីសំណេះ សំណាល និង សួរសុខទុក្ខ  ដល់លោក ប្រធានភូមិ អនុភូមិ ប្រធានក្រុមបក្ស ចំនួន ៨ភូមិ សរុប២៤ នាក់ ក្នុង សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ ដែរកន្លងមកបានខិតខំយកចិត្តទុកដាក់បំរេីបងប្អូនប្រ ជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ ក៏ដូចជាចុះដល់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលយកនៅសេវាចាំបាច់ជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់មានការពេញចិត្ត និង មានភាពជឿជាក់មកលើគណះបក្ស ទើបធ្វេីអោយគណះបក្សប្រជាជនទទួលបានជោគជ័យលើការសំរេចចិត្តក្នុងការបោះឆ្នោតជូនគណបក្សប្រជាជន ដែលទទួលបានជ័យជំនះ និង មានការគាំទ្រ និង កើនឡើងសំឡេងយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង រយះកាលបោះឆ្នោតកន្លងមកនា ថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១៧  ។

ក្នុងនោះដែរ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានផ្តល់សំភារះ និង ថវិកា សំរាប់ការលើកទឹកចិត្តជូនដល់សមាជិកបក្សប្រធានភូមិ អនុភូមិ ប្រធានក្រុមបក្ស ក្នុងមួយគ្រួសារ មានដូចជា អង្ករ១បាវ ស្មើនិង ៣០គីឡូ , មី ១កេស ទឹកសុទ្ធ១

យ៉ួរ , ទឹកត្រី១យ៉ួ , ទឹកស៊ីវអ៊ីវ ១ យ៉ួរ និង ថវិការ ២០០០០រៀល សរុប ២៤គ្រួសារ ស្មើថវិកា ៤៨០,០០០ រៀលផងដែរ   ។

បន្ទាប់មកលោក ឌី រត្ន័ខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានស្នើអោយ លោក លោកស្រី ប្រធានភូមិ អនុភូមិ ប្រធានក្រុមបក្ស សង្កាត់ចាក់អង្រែលេី ត្រូវទទួលភារកិច្ចចំពោះមុខដែលបន្តអនុវត្តន៏កន្លងមកដូចជា ៖

ខិតខំបន្តទៀតចុះផ្ទាល់ ដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ដើម្បីដឹងច្បាស់ពីជីវភាពរស់នៅក្នុងភាព។

លំបាក ដែលតំរូវអោយអាជ្ញាធរយើង ខិតខំបំរើនូវរាល់សេវាសំណូមពរ និង សេវាតំរូវការជាចាំបាច់ដែលប្រជាពល រដ្ឋចង់បានជាប្រចាំថ្ងៃ បន្តពង្រឹងនិងពង្រីកកសាងរៀបចំធ្វេីបច្ចុប្បន្នភាព មេគ្រួសារបក្សសមាជិកបក្ស ក្នុងមូលដ្ឋានភូមិអោយកាន់តែល្អប្រសេីរបន្ថែមទៀត បន្តក្តាប់អោយជាប់បញ្ហាសតិអារម្មណ៍ប្រជាពលរដ្ឋក្នុងភូមិនៅការលេីកឡេីងបញ្ហាផ្សេងៗ ។

ស្នេីសូមអោយសមាជិកបក្ស ប្រធានភូមិ អនុភូមិ ប្រធានក្រុមបក្ស រក្សាសាមគ្គីផ្ទៃក្នុង ។

ខិតខំបន្តផ្សព្វផ្សាយពីហេដ្ឋា រចនាសម្ព័ន្ធដែលជាសមិទ្ធផលគណះបក្សប្រជាជនខិតខំកសាងកន្លងមកក្នុងមូលដ្ឋានសង្កាត់ដេីម្បីអោយប្រជាពលរដ្ឋបានយល់កាន់តែសុីជំរៅ ។

ស្នេីអោយសមាជិកបក្សរឹងមាំខាងផ្នែកនយោបាយដេីម្បីក្តាប់អោយជាប់គោលការណ៏នយោបាយរបស់គណះបក្សរួមទាំង សរាចរ និង សេចក្តីសំរេចនានារបស់គណះបក្ស ។

រឹងមាំខាងការងារងារចាត់ចែង ដែលតំរូវអោយយេីងពង្រឹងរចនាសម្ពន្ធ័ អនុសាខាបក្សភូមិ និង គ្រួសារបក្សភូមិរបស់យេីង ។

ត្រូវជំរុញ និង គៀងគរ សមាជិកបក្សដេីម្បីអោយចូលរួមចំណែកទ្រទ្រង់សកម្មភាព របស់គណះបក្សសង្កាត់ អោយកាន់តែសុីជំរៅ ។

ពេលវេលាបានបញ្ចប់នៅម៉ោង៤:៣៥នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយ ភាពស្និតស្នាល និង ក្តីរីករាយបំផុត ។