ថ្ងៃសៅរ៍ ទី ១៩ ខែសីហា ២០១៧

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបណ្តាលរងរបួសធ្ងន់ម្នាក់...

2017-08-12 23:34:23     421     សារឿន ( ក្រចេះ)

ខេត្តក្រចេះ៖ មានស្រីម្នាក់បណ្តាលរងរបួសធ្ងន់ដោយមានរថយន្ត០១គ្រឿងបុកជាមួយម៉ូតូនិងកើតហេតុថ្ងៃទី ១២ខែសីហាឆ្នាំ២០១៧វេលាម៉ោង១៥.២០នាទីនៅត្រង់ចំណុចផ្សារចន្លោះKmលេខ១១៥ស្ថិតនៅភូមិគ្រញូងសែនជ័យក្នុងឃំុគ្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថាបង្ករឡើងដោយរថយន្ត០១គ្រឿងម៉ាកToyoTaTakoomaពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២AF.២១.៦៤និងអ្នកបើកបរឈ្មោះវង្ស ធីភេទប្រុសអាយុ៤៥ឆ្នាំនិងរស់នៅភូមិព្រែកតាកែវក្នុងឃំុសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាលបានធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែបានបុកម៉ូតូ០១គ្រឿងម៉ាកហុងដាសេឌ្រីម១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១j.៥៥.៤៨បើកបរដោយឈ្មោះបាន ស្រីដា ភេទស្រីអាយុ២៨ឆ្នាំ(រងរបួសក្បាល)និងរស់នៅភូមិឃំុកើតហេតុ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងហើយបានបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យចំពោះវត្ថុតាងយកទៅរក្សាទុកនៅអធិការស្រុកដើម្បីរងចាំការដោះស្រាយទៅតាមនិតិវិធីច្បាប់៕ ដោយ៖សារឿន