ថ្ងៃសៅរ៍ ទី ២៥ ខែវិច្ឆិកា ២០១៧

ករណី​បង្រ្កាបគ្រឿងញៀន ទ្រង់ទ្រាយធំមួយត្រូវលាតត្រដាងនៅរសៀលថ្ងៃទី១១....

2017-09-11 21:16:48     553     ភ្នំព្រឹក ( ភ្នំពេញ)

ភ្នំពេញ៖ គ្រឿងញៀនប្រមាណជិត១០គីឡូក្រាម ត្រូវប៉ូលិលរឹបអូស ខណៈចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពី២ថ្ងៃមុន ជនសង្ស័យ៣នាក់ រួមនឹងគ្រឿងញៀន៨គីឡូក្រាម ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ លាតត្រដាងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ ។

ប៉ូលិសបានប្រាប់ថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ និងបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ សង្កាត់ភ្នំពេញថ្មី ពេលនោះប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ រួមនឹងគ្រឿងញៀន ហើយនឹងវត្ថុតាងពាក់ព័ន្ធមួយចំនួន បើយោងទៅតាមរបាយការណ៍របស់ប៉ូលិស ជនសង្ស័យដែលឃាត់ខ្លួនទាំងនោះរួមមាន៖ 

ទី១.ឈ្មោះ ហៀក ដារ៉ា អាយុ ៥៣ឆ្នាំ អ្នករៀបចំនៅភ្នំពេញ ការទំនាក់ទំនង លក់គ្រឿងញៀន។

ទី២.ឈ្មោះ សូគី ថនថៃ អាយុ២៤ឆ្នាំ មានទីលំនៅពិត ភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទីលំនៅបណ្ដោះអាសន្ន ផ្ទះជួលលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អ្នកកាន់គ្រឿងញៀនមកឲ្យ។ 

ទី៣.ឈ្មោះ ស៊ុម ម៉ៃ អាយុ២៧ឆ្នាំ អ្នកកាន់គ្រឿងញៀនមកឲ្យ ទី៤.ឈ្មោះ សែន ឫទ្ធី អាយុ៣៩ឆ្នាំ ។

សមត្ថកិច្ចបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាបគ្រឿងញៀន សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងតាមប្រមាញ់មួយរយៈ ក្រោយមកក៏ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ នៅខណ្ឌសែនសុខ និងបន្តនីតិវិធីនៅខណ្ឌដង្កោ បន្ទាប់ពីមានបញ្ជាពីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងអគ្គស្នងការរង ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ តាមរយៈការសម្របសម្រួលពីមន្រ្តីតុលាការ៕