ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ២០១៧

សូម្បីតែក្មេងក៌មិនលើកលែង ដល់ជាប់ខ្នោះអញ្ចឹងបានសមមុខ

2017-09-13 08:15:53     121     សុខន (តាកែវ)

តាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ ក្រោយពីធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីជាអនីតិជនម្នាក់បានសម្រេច កាលពីប៉ុន្មានខែមុន។

 តាមការឲ្យដឹងពីសមត្ថកិច្ចស្រុកត្រាំកក់ បានប្រាប់ថា ករណីឃាត់ខ្លួនជនសង្ស័យដែលជាប់ចោទពីបទរំលោភសេពសន្ថវៈ ទៅលើក្មេងស្រីជាអនីតិជននេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៩ និង ២០នាទី ដោយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំសំរោង ស្រុកត្រាំកក់។ ជនសង្ស័យមានឈ្មោះ ស៊ឹម ភួង ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ដោយឡែកក្មេងស្រីរងគ្រោះមានឈ្មោះ ប ស.ព អាយុ១៤ មានទីលំនៅក្នុងភូមិឃុំជាមួយជនសង្ស័យ ករណីនេះដែរ បើតាមការរៀបរាប់ពីបងប្រុសបង្កើតក្មេងស្រីរងគ្រោះ ឈ្មោះ ប ស.ប និងជាអ្នកដែលបានមកដាក់ពាក្យបណ្ដឹងប្ដឹងពីបទចាប់រំលោភប្អូនស្រីប្រាប់ថា ជនសង្ស័យបានចាប់រំលោភប្អូនស្រីខ្លួន កាលពីកំឡុងខែកក្កដា ឆ្នាំ២០១៧ តែជនរងគ្រោះមិនហ៊ាននិយាយប្រាប់ក្រុមគ្រួសារ ដោយខ្លាចជនសង្ស័យសម្លាប់ ទើបតែនៅថ្ងៃកើតហេតុ ដោយមានការសង្ស័យទៅលើប្អូនស្រី ក៏សួរដេញដោលរហូតដឹងរឿងតែម្តងទៅ។

 បច្ចុប្បន្ន ជនសង្ស័យករណីរំលោភសេពសន្ថវៈខាងលើនេះ ត្រូវបានសមត្ថកិច្ចស្រុកត្រាំកក់ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនឡើងសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕ ដោយ សុខន