ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

អនិច្ចាជីវិតក្មេងស្រីវ័យ១ឆ្នាំ ត្រូវម្តាយចិត្តអប្រិយ៍ សំលាប់យ៉ាងឃោឃៅ (មានវីដេអូ)

2017-09-13 15:35:30     286     ឥទ្ធីពល (បាត់ដំបង)

ខេត្តបាត់ដំបង ៖ កូនស្រីវ័យបាន១ខួបត្រូវបានម្តាយចិត្តតិរច្ឆានមានសតិមិនគ្រប់ចាប់បោកបណ្តាលឲ្យរងគ្រោះថ្នាក់បាត់បង់អាយុជីវិត ។

យោងតាមរបាយការណ៍របស់លោកវរះសេនីយទោសុងសុភ័ក្រអធិកានគរបាលស្រុក ភ្នំព្រឹកបាន អោយដឹងថាៈមានករណីម្តាយបង្កើតសម្លាប់កូនស្រីជាបទល្មើសព្រហ្មទណ្ឌ:កើតឡើងនៅថ្ងៃទី១២ កញ្ញា ២០១៧ វេលាម៉ោង១៨.៣០នាទី ចំណុចអណ្តូងពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។ លោកអធិការបន្តថាករណី ខាងលើនេះដោយ ម្តាយជនរងគ្រោះជាស្ត្រីម្នាក់មានរោគសសៃប្រសាទបានចាប់កូនស្រីខ្លួនឯងអាយុ១ខួប បោកទៅនិងក្តាផ្ទះបណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែង ។ ជនសង្ស័យជាម្តាយឈ្មោះតិសុខឃី អាយុ៣៤ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិឃុំកើតហេតុខាងលើរីឯកូនជាជនរងគ្រោះឈ្មោះ ណាល់ ស្រីពេជ្រ  ទើបតែអាយុ១ ខួប។

បន្ទាប់កើតហេតុប្រជាពលរដ្ឋដែលរស់នៅជិតខាង បានទៅរាយការណ៍អោយសមត្ថកិច្ច ចុះទៅធ្វើការត្រួតពិនិត្យនិងឃាត់ខ្លួនដើម្បីសួរនាំនៅ កន្លែងកើតហេតុ និង  បាន កសាងសំណំរឿង បញ្ជូនខ្លួនជនសង្ស័យបន្ត ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធិ ៕ ដោយ-ឥទ្ធិពល