ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

បុរសម្នាក់មិនរស់គិតខ្លី សម្រេចចិត្តធ្វើអត្តឃាត ដោយចង-កសម្លាប់ខ្លួន

2017-09-14 09:35:33     174     ឥទ្ធីពល (បាត់ដំបង)

ខេត្តបាត់ដំបង ៖ ក្រុងបាត់ដំបងករណី ធ្វើអត្តឃាតដោយ ចងកសម្លាប់ខ្លួន ជាបុរសមានសតិមិនគ្រប់ បណ្តាលឲ្យស្លាប់ ។

ប្រភពពីកន្លែងកើហេតុ បានឲ្យដឹងថា នៅវេលាម៉ោង ១៨:០០ នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចក្រុមទី១៦ ភូមិច្រាបក្រសាំងសង្កាត់វត្តគរ ក្រុង/ ខេត្តបាត់ដំបង មានករណីបុរសគឹតខ្លីម្នាក់បានចង-កសម្លាប់ខ្លួន ។

ប្រភពបានបន្តថាមានករណី ធ្វើអត្តឃាត ចង-កសម្លាប់ខ្លួនឯង មួយកើតឡើងជនរងគ្រោះឈ្មោះ ពៅ រិទ្ធី ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរជា មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាតវត្តគរមានទីលំនៅចំណុចកើតហេតុខាងលើ ។

ខាងសាច់ញាត្តិបានឲ្យដឹងថាបុរសជាជនរងគ្រោះខាងលើប្រហែលជាងមួយខែកន្លងមកនេះមានមិត្តភ័ក្រចូលចិត្តដើរផឹកស៊ីកន្លែងធ្វើការមិនសូវចូលមានវិបត្តិក្នុងគ្រួសារនិងមានជម្ងឺប្រសៃប្រសាទផង ។

សាកសពជនរងគ្រោះខាងលើត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកោសលវិច្ច័យនិងរៀបចំសំណំឯកសាប្រគល់ឲ្យទៅខាងសាច់ញាតិទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ដោយ-ឥទ្ធិពល