ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

បទល្មើសនេសាទរបាំងលបណរ៉ាវ ដែលមានប្រវែង ចាប់ពី500mទៅ1000m ក្នុងស្រុកបរិបូណ៍  ខេត្តកំពង់ឆ្នាំង (មានវីដេអូ)

2017-09-14 09:44:18     100     រី ភារទ្ធ (កំពង់ឆ្នាំង)

ខេត្តកំពង់ឆ្នាំង ៖ តាមសេចក្តីរាយការពីប្រជាពលរដ្ឋ ដែលប្រកបរបបនេសាទលក្ខណ:គ្រួសារ បានប្រាប់ភ្នាក់ងារ VD7 យើងថា របាំងលបណរ៉ាវ ដែលមានប្រវែងចាប់ពី500mទៅ1000m ដែលគេស្គាល់ឈ្នោះ ស្រូយ រស់នៅ ភូមិគន្ធរ ឃំុឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង   ជាអ្នកដាក់របាំងលបដុះស្លែ មាន4ខ្សែ (1ចំនុចគន្ធរ) (2ជ្រួយឡែង) (3ផ្លូវផ្សារ) (4ចំនុចព្រែកតាពិចដែលមានប្រវែង1000mឡើងទៅដាក់កាត់ព្រែកតំបន់ក៏ដបដែលច្បាប់ហាមឃាត់  មិនអោយដាក់ទុកសំម្រាប់ត្រីមច្ឆាគ្រប់ប្រភេទឆ្លងកាត់ពីទន្លេ មេកង្គ ទៅទន្លេសាប ពងកូននៅរដូវព្រំប្រទល់(3)ខេត្ត េខត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ។

ប្រភពបានបន្តទៀតថា   នៅកំពង់ព្រះ  របាំង ស្រីម៉ៅ  ដាក់កាត់ព្រែកមានប្រវែងចាប់ពី500មែ៉តឡើងទៅ  នៅរដូវបិទនេសាទ  ជាប់ និងសង្កាត់រដ្ឋបាលជលផលឃំុឆ្នុក ទ្រូរបាំងលបណរ៉ាវ  ក្បាល ក្រញានតូច រហូតដល់ផ្លូវវក្របី ដែលមានប្រវែងចាប់ពី1000ម៉ែតឡើងទៅ កាត់ទន្លេ ដែលគេស្គាល់  អ្នកដាក់របាំងលបឈ្មោះ ផុន ក្នុងឃំុឆ្នុកទ្រូស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង។

ភាពអនាធិបតេយ្យលើវិស័យជលផល កំពង់តែ គំរាម កំហែង គួរឲ្យព្រួយបារម្ភ ហើយប្រសិន បើទង្វើ បទល្មើស ទាំងអស់នេះ នៅតែបន្តទៅទៀត ប្រទេសកម្ពុជា និងឈានទៅបាត់បង់ពូជត្រីគ្រប់ប្រភេទ នៅពេលអនាគត់ ខាងមុខជាមិនខាន។

ពាក់ព័ន្ធខាងលើនេះ លោក យូ គឹមលី នាយសង្កាត់រដ្ឋបាលជលផល ឃំុឆ្នុុុក ស្រុុក បរិបូណ៍ទើបនិងឡើងថ្មីបានប្រាប់ភ្នាក់ងារ VD7 យើងតាមទូរស័ព្ទ កាលពីថ្ងៃទី13ខែកញ្ញាឆ្នាំ2017 បានរាយការណ៍ទៅថ្នាក់លើហើយ ចាំមើលកំលាំងចំរុះចុះមក ទើបធ្វើការណ៍បាន កន្លែងនិងទីតាំងធំ។

លោក ប្រាក់លៀង ហួ រងខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង  ចាំសួសង្កាត់អោយទៅមើល លោក សោម ភារុណ នាយខ័ណ្ឌរដ្ឋជលផលខេត្តកំពង់ឆ្នាំង លោក   ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង ទំនាក់ទំនងមិនបានទេ នៅថ្ងៃនេះ៕ ដោយ រី ភារិទ្ធិ