ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ២០១៧

ការធ្វើ​កូដកម្ម​បុគ្គលិក(CROWN)​ខេត្តព្រះសីហនុ​៖ ត្រូវ​គេ​សង្ស័យ​ថា​ (មាន​ត្រីងៀត​ឆ្លៀតពង​) ឬមាន​អ្នកលេង​បួន​សន្លឹក​..(មានវីដេអូ​)

2017-09-14 10:59:17     521     VD7 News

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ​នៅទល់មុខក្រុមហ៊ុន​រោងចក្រ​ផលិត​សំបក​កំប៉ុង(CROWN)​ខេត្ត​ព្រះសីហនុ​ មាន​ការផ្ទុះការតវ៉ាមួយខណៈដែលគាគីខាងក្រុមហ៊ុនបាន​ព្យួរ​ឈ្មោះ​លោក​ សឹង​ សៅ ដែលជា​តំណាង​អោយបុគ្គលិក​ ក្រុមហ៊ុន​(CROWN)ខាងលើម្នាក់ ធ្វើឲ្យក្រុមបុគ្គលខាងលើមិនសប្បាយចិត្តដែលភាគីខាងក្រុមហ៊ុនបានបញ្ឈប់ លោក សឹង សៅ ដោយគ្មានកំហុសធ្ងន់ធ្ងរអ្វីនៅក្នុងក្រុមហ៊ុននោះឡើយលោក សឹង សៅ បានលើកឡើងនិងបញ្ជាក់ថា បើគាគីក្រុមហ៊ុនបញ្ឈប់រូបគាត់មិនឲ្យធ្វើការងារបន្ត ខាងក្រុមហ៊ុនគួរតែលើកឡើងនៅកំហុសឆ្គងរបស់គាត់អោយបានច្បាស់លាស់ ហើយត្រូវសងតម្លៃអតីតភាពការងាររបស់លោកអោយបានច្បាស់លាស់នោះរូបលោកនិងទទួលយក ក៏ប៉ុន្តែខណៈពេលនេះប្រធានរដ្ឋបាលក្រុមហ៊ុនមកបញ្ឈប់ឆៅៗ ហើយព្រមទាំងគ្មានបញ្ជាក់ហេតុផលរូបលោកមិនទទួលយកជាដាច់ខាត។

ដោយរងនៅទង្វើបែបនេះ​បុគ្គលិក​ក្រុមហ៊ុន​(CROWN)ជាច្រើននាក់ កើតទុក្ខ​មិនសុខចិត្ត​ ទើបពួកគាត់នាំគ្នា​ធ្វើ​កូដកម្ម​តវ៉ានៅមុខរោងចក្រ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​យក​លោក​ សឹង​ សៅ ចូល​បំរើ​ការងារជា​បុគ្គលិកដូចដើមវិញ​ជាធម្មតា​។

បើយោងតាមការបញ្ជាក់ពីតំណាងក្រុមបុគ្គលិកតវ៉ា បានអះអាងនិងលើកឡើងថា ប្រសិនបើភាគីក្រុមហ៊ុន​មិន​ទទួល​យកលោក​ សឹង​ សៅ ចូល​ធ្វើ​ការវិញនោះទេ បុគ្គលិកទាំងអស់មិន​ព្រមបញ្ឈប់នៅសកម្មភាពរបស់ខ្លួនឡើយ និងធ្វើការតវ៉ារិតតែខ្លាំងឡើងៗខណៈដែលគ្មានដំណោះស្រាយដល់ពួកគាត់។

ពាក់ព័ន្ធនិងករណីបុគ្គលិកតវ៉ានេះដែរលោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារខេត្តព្រះសីហនុ លោកបានមានប្រសាសន៍ថា ករណីដែលបុគ្គលិកធ្វើការតវ៉ានេះលោកបានទទួលព័ត៌មានហើយ ហើយលោកបានអោយក្រុមការងាររបស់មន្ទីររបស់លោក ចុះទៅត្រួតពិនិត្យហើយ ប៉ុន្តែលិទ្ធផលផ្លែផ្កាយ៉ាងណានោះ ថ្ងៃទី១៤ស្អែកទើបបានដឹងច្បាស់ តែលោកក៏បញ្ជាក់ផងដែរថា បើខាងមន្ទីរការងាររបស់លោកស្រាវជ្រាវរកឃើញខាងបុគ្គលិកគ្មានកំហុសឆ្គងនោះទេ គឺខាងមន្ទីរការងាររបស់លោកនិងតម្រូវអោយក្រុមហ៊ុនទទួលយកឈ្មោះ សឹង សៅ រូបនេះចូលបំរើការងារជាបុគ្គលិកវិញ តែបើបុគ្គលិករូបនេះមានកំហុសឆ្គងធ្ងន់ធ្ងរមែននោះ គឺខាងមន្ទីររបស់លោកមិនអាចជួយបានឡើយ ពីព្រោះនេះគឺជាច្បាប់ការងារនិងបទបញ្ជាផ្ទៃក្នុងការងារបស់ក្រុមហ៊ុន។

ដើម្បីឆ្លើយតបនិងក្រុមតំណាងបុគ្គលិកតវ៉ាខាងលើនេះ ភ្នាក់ងារព័ត៌មានបានសុំការបំភ្លឺពីភាគីក្រុមហ៊ុន(CROWN)ខេត្តព្រះសីហនុផងដែរតែខាងតំណាងប្រាប់ថា ចាំបន្តិចសិនគាត់និងខលត្រឡប់មកវិញដើម្បីបញ្ជាក់ តែអស់រយៈពេលជាច្រើនម៉ោងមកហើយមិនមានការឆ្លើតបតវិញនោះទេ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម ឈិន សេងងួន អភិបាលរង និងជាតំណាងអោយឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តមបានមានប្រសាសន៍ថ្លែងបញ្ជាក់ថា នៅរសៀលថ្ងៃទី១៣ ខែកញ្ញានេះ ឯកឧត្តមបានទទួលសំស្នើជំនួបរវាងតំណាងបុគ្គលិកហើយ រួមនិងមន្ទីរការងារ ក្នុងនោះខាងតំណាងភាគីបុគ្គលិកបានលើកសំណើរមកកាន់សាលាខេត្ត ដែលមានលក្ខ័ណការងារដែលបុគ្គលិកចង់បាននោះ មានចំនួន៥ចំណុចសំខាន់ៗ 

ទី១. គឺតម្រូវអោយទទួលយកតំណាងដែលមានឈ្មោះ សឹង សៅ រូបនេះចូលធ្វើការធម្មតាវិញ។

ទី២. គឺតំណាងបុគ្គលិកបានតម្រូវអោយខាងក្រុមហ៊ុនបញ្ឈប់ការរើសអើងមកលើកបុគ្គលិកក្នុងរោងចក្រ(CROWN)ទាំងអស់។

ទី៣. គឺខាងតំណាងបុគ្គលិកសំណូមពរទៅក្រុមហ៊ុនអោយគុណប្រាក់ឈ្នួលក្នុងថ្ងៃឈប់សំរាក់របស់ក្រសួងការងារ។

ទី៤. គឺតំណាងបុគ្គលិកសំណូមពរដល់ក្រុមហ៊ុនអោយផ្តល់ជូនតម្លាភាពខាងអនាម័យក្នុងរោងចក្រដែលពួកគាត់បានបំរើការអស់រយៈកាលជាច្រើនឆ្នាំ។

ទី៥.រាល់ពេលដែលបុគ្គលិកដាក់ពាក្យសំរាកពីការងារដោយខ្លួនមានធុរៈបន្តិបន្តួចឬក៏មានជម្ងឺផ្ទាល់ខ្លួន សូមអោយក្រុមហ៊ុនកុំកាត់ប្រាក់ខែពីបុគ្គលិកខាងលើនេះ។

ក្នុងលក្ខ័ណទាំង៥ចំណុចខាងលើនេះ ឯកឧត្តម ឈិន សេងងួន ឯកឧត្តមនិងត្រួតពិនិត្យយ៉ាងច្បាស់លាស់និងជំរុញអោយមន្ទីរការងារត្រួតពិនិត្យយកចិត្តទុកដាក់ខ្ពស់ ដើម្បីរកដំណោះស្រាយបញ្ហាជូនបុគ្គលិក។

គួរបញ្ជាក់ផងដែរថា ប្រភព​ពី​បុគ្គលិក​អ្នកតវ៉ាខាងលើ​បាន​ប្រាប់ថា​ លោក ម៉េត វណ្ណា ប្រធានការិយាល័យវិវាទ(អ្នកផ្សះផ្សា)របស់មន្ទីរការងារ ត្រូវបានក្រុមតំណាងបុគ្គលិកលើកឡើងថា ពួកគេ​សង្ស័យ​ថាមាន​(អំពើពុករលួយរវាងរោងចក្រនេះ ហើយបិទបាំងឯកសារស្នាមមេដៃរបស់បុគ្គលិកដែលដាក់ពាក្យប្តឹងទៅមន្ទីរការងារ) តែក្រោយមកមានកិច្ចអន្តរាគមន៍ពីឯកឧត្តម អភិបាលរងខេត្ត ទើបក្រុមការងាររបស់លោកព្រមបញ្ចេញឯកសារមកគ្រប់ចំនួនលើសពី ៨០%។ ពួកគាត់​បានបន្ត​ទៀតថា​ (​មិនដឹង​ថា​ លោក​ ម៉េត វណ្ណា រូបនេះ​មិនបាន​ទទួល​មែន​ឬ​ធ្វើពើ​នោះទេ) ខណៈ​បន្ទាប់ពី​លោក​ចូលទៅក្នុង​រោងចក្រ​ខាងលើនេះ​រួចហើយ​ ស្រាប់តែឮថា​ មានការ​បាត់ឯសារ​របស់​បុគ្គលិក​ ទើបពួកគាត់ជា​បុគ្គលិក​ទៅតវ៉ា​ដល់​សាលាខេត្តតែម្ដង​។

ខាងតំណាងបុគ្គលិកខាងលើបានលើកឡើងទៀតថា នៅព្រឹកថ្ងៃទី១៣ កញ្ញានេះ ពួកគាត់ឃើញ​ខាងក្រុម​មន្ទីរការងារ​បាន​ចុះមក​ដល់រោងចក្រ​ដែរ​ តែ​បន្ទាប់ពី​ចូលទៅ​ក្នុងរោងចក្រ​ហើយ មិនឃើញចេញមករកដំណោះស្រាយនោះទេ ខណៈ​ម៉ោង១២ថ្ងៃត្រង់ទៅហើយទើប​​ក្រុម​បុគ្គលិក​ទាំងនោះវិលត្រឡប់មកផ្ទះវិញសិន​ រហូត​ដល់​ម៉ោង​ប្រហែល​ ជាង១​ ថ្ងៃ​ដដែលខាងតំណាង​បុគ្គលិកទាំងនេះផងដែរ ក៏​ជួបជុំគ្នា​ធ្វើការ​តវ៉ា​បន្តទៀត​ ព្រោះតែ​កើតការសង្ស័យថា លោក ម៉េត វណ្ណា ពិតជាបានត្រូវរ៉ូវជាមួយក្រុមហ៊ុនហើយ បានជាមិនបញ្ជាក់ប្រាប់ក្រុមបុគ្គលិកតវ៉ារបស់ពួកគាត់សោះ។

ជាមួយគ្នានោះផងដែរ ខាងក្រុមតំណាងបុគ្គលិកតវ៉ាទាំងអស់ស្នើសុំអោយឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្ត ធ្វើយ៉ាងណាជួយជំរុញផ្នែកខាងអធិការកិច្ចរបស់មន្ទីរកាងារត្រួតពិនិត្យនូវសំណើររបស់បុគ្គលិកតវ៉ាខាងលើនេះផង ដើម្បីជួយរកយុត្តិធម៌អោយលោក សឹង សៅ ក៏ដូចជាបុគ្គលិកដ៏ទៃទៀតនៅពេលក្រោយៗ ហើយ​ក៏សុំ​ឲ្យ​ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្ត និង​ប្រធាន​មន្ទីរការងារ​ លោក​ យ៉ូវ​ ខេមរា​ ជួយមើល​ពីមាន​ការ​វិវាទ​ការងារ​ បែបជា​បង្កប់​នៅ​អំពើ​ពុករលួយ​ជាមួយ​ខាងរោងចក្រ​ ជាប់សង្កត់​លើ​បុគ្គលិក​(ជនរងគ្រោះ​)បន្ថែម​ទៀត​៕