ថ្ងៃអាទិត្យ ទី ២២ ខែតុលា ២០១៧

បុរសម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូន ខ្លួនទៅសាលាដំបូងខេត្ត...

2017-09-26 18:12:41     109     សុខន (តាកែវ)

ខេត្តតាកែវ៖ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កសាងសំណុំរឿងបញ្ជូនជនសង្ស័យ០១នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិង្សារក្នុងគ្រួសារនៅស្រុកគីរីវង់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។ 

លោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការនគរបាលស្រុកគីរីវង់ បានឱ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២២នឹង០៥នាទី មានប្រជាពលរដ្ឋឈ្មោះ ម៉េង រំដួល ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិពោធិ ឃុំ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ បានខលទូរសព្ទ័ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះបាទជាន់ជុំ សុំអន្តរាគមន៏ដោយឈ្មោះ តែម សុភា ភេទប្រុស អាយុ២៩ឆ្នាំ ( ត្រូវជាប្តី ) បានប្រើហឹង្សាទៅគ្រួសារ នឹងបានវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិនៅក្នុងផ្ទះ ។ 

បន្ទាប់ពីបានទទួលពត៌មាននេះ លោកបានបញ្ជាឱ្យលោកនាយរងប៉ុស្តិ៍ ដឹកនាំកម្លាំងចុះទៅអន្តរាគមន៏ដល់កន្លែងកើតហេតុភ្លាម ខណៈពេលទៅដល់ក៏បានជួបឈ្មោះ តែម គា ត្រូវជាឳពុកបង្កើតរបស់ជនសង្ស័យ បានសំណូមពរអោយសមត្ថកិច្ចកិចជួយចាប់ជនសង្ស័យដាក់គុក ភ្លាមនោះឈ្មោះ តែម សុភា ក៏បានជេប្រមាថមកលើសមត្ថកិច្ច និងបានយកដុំថ្ម នឹងទាញដែកបំពង់ទីបដេញវាយសមត្ថកិច្ចហើយព្យាយាមរត់គេចខ្លួន តែសមត្ថកិច្ចយើងតាមស្រាវជ្រាវចាប់ខ្លួនបានតែម្តង ។ 

លោកបានបញ្ជាក់ថា មុខសញ្ញាឈ្មោះ តែម សុភា នេះជាមុខសញ្ញាញៀនថ្នាំ និងមានដីការបង្គាប់អោយចាប់ខ្លួន លេខ១០៨របស់ សាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)ដែលប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់។ ដោយ៖(សុខន)