ថ្ងៃអាទិត្យ ទី ២២ ខែតុលា ២០១៧

ជនសង្ស័យ​ម្នាក់ត្រូវបាន សមត្ថកិច្ច​ឃាត់ខ្លួនរួមនិងថ្នាំញៀន...

2017-09-26 18:43:31     68     សុខន (តាកែវ)

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មត្រូវបាន សមត្ថកិច្ចស្រុកបាទីក្របួចជាប់ បន្ទាប់ពីតាមដាន ប្រមូលព័ត៌មានបានគ្រប់គ្រាន់ និងតាមការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្ត ទើបនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១១និង៤៥នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការបង្រ្កាបករណីចែកចាយគ្រឿងញៀន០១ករណី ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្នោះ សូ ម៉ៃឃ័រ (ហៅពៅ)ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិដើមក្រាយ ឃុំត្រពាំងសាប ស្រុកបាទី ខណៈដែលជនសង្ស័យខាងលើ ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅនឹងផ្ទះរបស់ខ្លួនតែម្តង ។ 

បន្ទាប់ពីឃាត់ខ្លួនបាន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៍សថ្លាចំនួន០៩កញ្ចប់ ទូរស័ព្ទ០១គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនិតិវីធី។ ដោយ៖(សុខន)