ថ្ងៃចន្ទ ទី ១៨ ខែធ្នូ ២០១៧

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ បាន​ចុះពង្រឹងសន្តិសុខតំបន់ស្មុគស្មាញសំណង់អាណាធិបតេយ្យវាលខ្សាច់ផ្លូវ៦០ម៉ែត្រ..

2017-09-26 19:19:05     127     ភ្នំព្រឹក ( ភ្នំពេញ)

ភ្នំពេញ៖ នៅវេលាព្រឹកម៉ោង៨៖៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ គណះបញ្ជាការឯកភាពខណ្ឌមានជ័យដឹកនាំដោយលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ដោយមានការចូលរួមពីលោក ហែម ឬទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌមានជ័យ លោក ហួ ម៉េងវ៉ាង អធិការងនគរបាលខណ្ឌមានជ័យ រួមទាំងលោក មេប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលេី និង ចាក់អង្រែក្រោម លោក មេភូមិ ក្រុមប្រឹក្សាសង្កាត់ ប្រជាការពារខណ្ឌ បានចុះរដ្ឋបាលពង្រឹងសន្តិសុខតាមចំណុចគោល ដៅបណ្តោយផ្លូវ៦០ម៉ែត្រ ដែលចែកជា ៣គោលដៅ៖

គោលដៅទី ១ ដឹកនាំដោយលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និង លោក ហែម ឬទ្ធី មេបញ្ជាការអាវុធហត្ថខណ្ឌមានជ័យ លោក ហួ ម៉េងវ៉ាង អធិការងនគរបាលខណ្ឌមានជ័យ ចុះពង្រឹងសន្តិសុខតំបន់ស្មុគស្មាញសំណង់អាណាធិបតេយ្យវាលខ្សាច់ផ្លូវ៦០ម៉ែត្រ  ។

គោលដៅទី ២ ដឹកនាំដោយលោក នូ ទីន អធិការរងខណ្ឌមានជ័យ ចុះរដ្ឋបាលស្រង់ស្ថិតិប្រជាពលរដ្ឋនៅចំនុចច្រកចូលឡតិ៍ឥដ្ឋរោងចក្រតាកហ្វាតសង្កាត់ចាក់អង្រែលេី ។

គោលដៅទី ៣ ដឹកនាំដោយលោក នូ ទូច អធិការងខណ្ឌមានជ័យ ចុះពង្រឹងសន្តិសុខចំនុចខុនដូ ជំទាវ ឡោក ខេង និង ចំនុចសន្ទូចត្រី ។

ក្នុងនោះដែរកំលាំងចូលរួមមាន កំលាំងអធិការ និង ប៉ុស្តិ៍ ២៧នាក់ និងកម្លាំងបញ្ជាការអាវុធហត្ថខណ្ឌ ១២នាក់ កំលាំងប្រជាការពារខណ្ឌចំនួន៦នាក់ គណះបញ្ជាការឯកភាពខណ្ឌមានជ័យ បានត្រួតពិនិត្យចប់នៅវេលាម៉ោង ១០:១៥នាទីនាថ្ងៃខែឆ្នាំដដែល ។