ថ្ងៃអាទិត្យ ទី ២២ ខែតុលា ២០១៧

ផ្លូវលំនិងបេតុងចំនួន២ខ្សែស្ថិតនៅ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានដាក់អោយដេញថ្លៃហើយទៀត..(មានវីដេអូ​)

2017-09-26 20:22:40     58     ឆវន្ត័(ត្បូងឃ្មុំ)

ខេត្តត្បូងឃ្មុំ៖ ផ្លូវលំក្រាលគ្រួសក្រហម​ និង បេតុងចំនួន ២ ខ្សែស្ថិតនៅក្នុងស្រុកអូរាំងឪ  ខេត្តត្បូងឃ្មុំ ត្រូវបានគេដាក់ អោយដេញថ្លៃហើយកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧​ នេះ ហើយការដេញថ្លៃនេះមតិមហាជនសង្កេតឃើញក្រុមហ៊ុនមកចូលរួមដេញថ្លៃមានមនុស្សស្ទើរាប់រយក្រុមហ៊ុន តែពេលដាក់សំណើរ ដេញថ្លៃគេឃើញតែ ៦ ក្រុមហ៊ុនទេដែលបានដាក់សំណើរដេញថ្លៃ។ 

ហើយក្នុងមួយគម្រោងមានតែ ៣ ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានដាក់សំណើរដេញថ្លៃ ចំណែកក្រុមហ៊ុនផ្សេង ទៀតរងចាំយកលុយទឹកតែ ដោយមានអ្នកបោះមេទឹកតែឈ្មោះ វិត ដែលកន្លង មកធ្លាប់វិចលុយទឹកតែគម្រោងរត់គេចខ្លួនបាត់កាលពីដេញគម្រោងនៅឃុំហាន់ជ័យស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ពេលនេះបានក្លាយជា ជាអ្នកកាន់លុយទឹកតែម្ដងទៀតនៅតែធ្វើអោយុ អ្នកចាំយកលុយទឹកតែខ្លះសប្បាយ ចិត្ត និង ខ្លះទៀត មិនសប្បាយចិត្តដោយសារតែអ្នកបោះមេទឹកតែស៊ីដាច់លុយទឹកតែ ។

ហើយការដេញថ្លៃនៅក្នុងស្រុកនេះគឺគម្រោងផ្លូវលំក្នុងឃុំព្រះធាតុ​ តម្លៃប៉ាន់ ស្មាន ៨៥.៣១៤.៩០០ ៛ បានទៅលើក្រុមហ៊ុន កែវ ប៊ុនម៉េងហាក់ ត្រីវរីវគ្នាក្នុង តម្លៃ ៨៣.០០០.០០០ ៛ រីឯគម្រោងផ្លូវបេតុងមួយទៀតនៅក្នុង ឃុំមៀន តម្លៃប៉ាន់ ស្មានដាក់អោយដេញថ្លៃគឺ ៧១ ៤០០.៤០០ ៛ បានទៅលើក្រុមហ៊ុន សុធីរាជឃីរៈស្ត្រាក់ស្ហិន ត្រូវរូវគ្នាក្នុងតម្លៃ ៦៩.៩០០.០០០ ៛ ។ 

គឺឃើញថាការចុះតម្លៃតិចបំផុតវាផ្ទុយពីការដេញថ្លៃផ្លូវ នៅក្រុងសួងខេត្តត្បូងឃ្មុំ តម្លៃប៉ាន់ស្មានជាង ១០០ លានរៀលចុះតម្លៃនៅសល់តែ ជាង ១០ លានរៀល នៅ មានក្រុមហ៊ុនគេអាចធ្វើបានទៀត៕ ដោយ៖(សារឿន)