ថ្ងៃចន្ទ ទី ១៨ ខែធ្នូ ២០១៧

ជនដៃដល់២នាក់ កាត់ក្បាលមនុស្ស នៅខេត្តកំពត៤ថ្ងៃមុន ត្រូវបានអាវុធហត្ថ ខេត្តសៀមរាប ចាប់ខ្លួនបានហើយ

2017-11-25 07:33:16     652     ម៉ែង ហ៑ួត (សៀម រាប)

ខេត្តសៀមរាប ៖ ដោយមានការចង្អុលបង្ហាញ ពីនាយស្នងការយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងដោយមានការដឹកនាំបញ្ជាផ្ទាល់ដោយ លោក វរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរង ទទួលការងារយុត្តិធម៌ កងរាជអាវុធហត្ថខេត្តសៀមរាប  នៅវេលាម៉ោង០៥ និង០០ នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប និងកំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប សហការណ៍ជាមួយ កំលាំងកងរាជអាវុធហត្ថខេត្តកំពត បានចុះឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុច ការដ្ឋានសំណង់ ខាងលិចផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាប់ពាក់ព័ន្ធនឹងករណី ៖ ឃាតកម្ម កាលពីថ្ងៃទី១៧ខែ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១៣និង ២០នាទីជាង នៅចំណុច ភូមិព្រែកគ្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។ ជនរងគ្រោះឈ្មោះ មិត្ត រតនៈ ហៅ ដាំ ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅ ភូមិព្រៃតុម្ត ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។

+ លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់   ៖ ១.ឈ្មោះ ចាន់ កុសល ហៅ ភាព ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។ ២. ឈ្មោះ ចក់ សុផល ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិឫស្សីមួយគុម្ភ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។

បច្ចុប្បន្ន កំលាំងជំនាញ ប្រគល់ជនសង្ស័យខាងលើ ឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពត ចាត់ការតាមនីតិវិធី ៕ ដោយ ម៉េងហួត