ថ្ងៃចន្ទ ទី ១៨ ខែធ្នូ ២០១៧

ប្រើល្បិចលាក់គ្រឿងញៀន ក្នុងគ្រឿងបន្លាស់រថយន្ត ឆ្លងដែនពីប្រទេសប្រេស៊ីលមកកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបាន

2017-11-25 08:04:07     456     ភ្នំព្រឹក ( ភ្នំពេញ)

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានមន្ត្រីមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបាននៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ជាមួយហ្នឹងបញ្ញើប្រភេទគ្រឿងបន្លាស់រថយន្ត(ម៉ូនីស័ររថយន្ត) ដែលមានបង្កប់គ្រឿងញៀនប្រភេទកូកាអ៊ីននៅខាងក្នុង ។ ហេតុការនេះបានកើតឡើងកាលពី វេលា ម៉ោង ៦.១០ នាទី ល្ងាច ថ្ងៃ ទី ២០ វិច្ឆិកា ឆ្នាំ២០១៧ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

តាមសមត្ថកិច្ចបានអោយដឹងថា ក្រោយពីទទួលដំណឹងភ្លាម គឺកម្លាំង ជំនាញ ការិយាល័យ ទី ១ ចុះ ទៅ សហ ការណ៍ ជាមួយ សមត្ថកិច្ច គយ ប្រចាំ ឃ្លាំង នៃ ព្រ លាន យន្តហោះ អន្តរជាតិ ភ្នំពេញ និង មន្ត្រី នាយកដ្ឋាន នគរបាល អន្តោប្រវេសន៍ ព្រមទាំង សហ ការណ៍ ជាមួយ ក្រុមហ៊ុន DHL ដោយ មានការ សម្របសម្រួល ពី ស្ថាប័ន អយ្យការ បាន ដំណើរការ ស្រាវជ្រាវ បង្ក្រាប ករណី ដឹក ជញ្ជូន ឆ្លងកាត់ សារធាតុ ញៀន ដោយ ខុសច្បាប់ ។

ជា លទ្ធផល សមត្ថកិច្ចបានឃាត់ ជនសង្ស័យ ម្នាក់ ឈ្មោះ សោម វុ ទ្ធី ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រកស៊ី ទិញ លក់ គ្រឿងបន្លាស់ រថយន្ត ជា អ្នក ចាំ ទទួល កញ្ចប់ បញ្ញើ នេះ និង ចាប់ យក វត្ថុ តាង សារធាតុ ញៀន កូកាអ៊ីន (Cocaine) ទម្ងន់ ៧៩៣.៥៦ ក្រាម ដែល ជនសង្ស័យ បាន លាក់ ទុក ក្នុង ម៉ូ នី ស័ រ រថយន្ត ដឹក តាម ជើង យន្តហោះ ពី ប្រទេស ប្រេ ស៊ី ល ចូល មក កម្ពុជា នេះ ។ តាម ចម្លើយ សារភាព របស់ ជនសង្ស័យ ទៅ សមត្ថកិច្ច បាន ឲ្យ ដឹង ថា ដំបូង ឡើយ រូបគេ បាន មានការ ទំនាក់ទំនង ជាមួយ ជនជាតិ ស្បែក ខ្មៅ ក្នុង ការងារ ប្រកប របរ រកស៊ី នាំ ចូល គ្រឿងបន្លាស់ រថយន្ត ។

ថ្ងៃមួយ រូបគេ ( សោម វុ ទ្ធី ) បាន កុម្ម ង់ ឲ្យ ជនជាតិ ស្បែក ខ្មៅ ជួយ រក ទិញ ម៉ូ នី ស័ រ រថយន្ត ពី ក្រៅប្រទេស ផ្ញើ មក រូបគេ នៅ កម្ពុជា បានជា ថ្ងៃ ទី ២០ វិច្ឆិកា ជនជាតិ ស្បែក ខ្មៅ គេ ផ្ញើ មក ឲ្យ មែនហើយ ខ្លួន ក៏ បាន ទៅ ទទួលយក ម៉ូ នី ស័ រ រថយន្ត នោះ ពី ក្រុមហ៊ុន ទទួលបញ្ញើ DHL នៅ ព្រ លាន យន្តហោះ ពោធិ ចិន តុង ទើបត្រូវ សមត្ថកិច្ច ចាប់ខ្លួន ដែល ខ្លួន មិន បានដឹង ថា នៅ ក្នុង កញ្ចប់ កេស ដាក់ ម័ រ ទី ស័ រ រថយន្ត នោះ មាន ថ្នាំ ញៀន ទេ ។ ទោះជា យ៉ាងណា ក្តី ចម្លើយ ជនសង្ស័យ ខាងលើ នេះ ត្រូវ បាន សមត្ថកិច្ច ច្រានចោល ព្រោះថា ចោរ មិន ដែល សារភាព ខ្លួនឯង ចោរ ទេ ហើយ បើ ភាព ស៊ីសង្វាក់ និង គ្មាន ការ ទំនាក់ទំនង មិន អាច ដឹង ពេលវេលា និង ត្រូវ ទៅ ទទួលយក នោះ ឡើយ ។ សមត្ថកិច្ច ចាប់ខ្លួន សម្អាង លើ វត្ថុ តាង ជាក់ស្តែង ដែល ស្ថិត នៅ ក្នុង ដៃ ជនល្មើស ដូច ជា គ្រឿងញៀន ជិត ១ គីឡូក្រាម នេះ គឺ ពិតជា ឈ្មោះ សោម វុ ទ្ធី ទៅ ទទួលយក ។ ដូច្នោះ សមត្ថកិច្ច បាន អនុវត្ត តាម នីតិវិធី កសាង សំណុំរឿង បញ្ជូន ជនសង្ស័យ និង វត្ថុ តាង ទៅ កាន់ សាលាដំបូង រាជធានី ភ្នំពេញ តាម ផ្លូវច្បាប់ ៕ ដោយ ភ្នំព្រឹក