ថ្ងៃចន្ទ ទី ១៨ ខែធ្នូ ២០១៧

សមត្ថកិច្ចស្រុកតំបែរ ឃាត់ខ្លួនជនសង្ស័យ2នាក់ ពាក់ព័ន្ធគ្រឿងញៀន

2017-11-25 11:14:37     127     សារឿន ( ក្រចេះ)

ខេត្តត្បូងឃ្មុំ ៖ កម្លាំងសមត្ថកិច្ច កាលពីវេលាម៉ោង 09:45នាទី ថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2017 បានទទួលព័ត៌មាន ពីកម្លាំងនៅមូលដ្ឋាន សម្ងាត់ថា មានជនសង្ស័យ មានគ្នាចំនួន2នាក់ ឡើងទៅទិញគ្រឿងញៀន ពីស្រុកឆ្លូងខេត្តក្រចេះដើម្បីយកមក លក់ចែកចាយ បន្តនៅក្នុងស្រុកតំបែរ។

តែនៅពេលនោះត្រូវបានកម្លាំងសមត្ថកិច្ចស្រុកតំបែរចំនួន5នាក់ បានដឹកនាំ ដោយលោកវរសេនីយ៍ត្រី ស៊ាន ម៉េងស៊ា ជាអធិការ រងទទួលផែនផ្នែកព្រហ្មទណ្ឌ ក៏បានរៀបចំកម្លាំងធ្វើការរដ្ឋបាលចំហរ ចុះស្នាក់ចែកឆេរ ត្រួតពិនិត្យរកអាវុធជាតិផ្ទុះ នៅចំណុចផ្លូវលំក្បាលស្ពាន ធ្វើឡើងដោយបណ្តឹសឫស្សីឆ្លងព្រែក ស្ថិតក្នុងភូមិកំពុងរាំង ឃុំសេដា ស្រុកតំបែរខេត្តត្បូងឃ្មុំ ។

រហូតដល់ម៉ោង 11និង30នាទី នាថ្ងៃដដែល ទើបក្រុមសមត្ថកិច្ច ក៏បានប្រទះឃើញមុខសញ្ញា សង្សយ័ចំនួន2នាក់ រួចឃាត់ឆែកឆេរ ទៅលើខ្លួនប្រាណ ក៏រកឃើញ នៅថ្នាំញៀន1កញ្ចប់តូច។ នៅក្នុងខ្លួន ជនសង្ស័យ ទាំង2នាក់ 1/មានឈ្មោះ សារី យេស ភេទ ប្រុស អាយុ22ឆ្នាំ ជាជនជាតិចាម ។ 2/ឈ្មោះ លី រ៉ាហេត ភេទប្រុស អាយុ17ឆ្នាំ ជនជាតិចាម អ្នកទាំង2នាក់ រស់នៅភូមិព្រៃជរ័ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នជនសង្ស័យទាំង2នាក់ខាងលើ បានកំពុងក៏សាងសំណុំរឿង ទៅតាមនិតិវិធីច្បាប់ នៅអធិការស្រុកតំបែរ ៕ ដោយ ៖ សារឿន