ថ្ងៃចន្ទ ទី ១៨ ខែធ្នូ ២០១៧

តារាឆ្នើម ៣រូប​របស់ក្លឹប Real Madridត្រៀម​​ធ្វើ​​ព្យុះ​​ភ្លៀង​​ជាមួយ B​ayern Munich​ ​នៅ ​UEFA Champions League

2017-04-12 08:04:06     291     រ័ត្ន

តារា​​ស៊ុត​​៣​​រូប​​របស់ក្លឹប Re​al Madrid គឺ​ ​Gareth Bale, ​Karim Benzema ​និង ​Cristiano Ronaldo បា​ន​​ត្រៀមខ្លួន​​រួច​​ជា​ស្រេចដើ​ម្បី​​ប៉ះ​​អ្នក​ចាត់កា​រ​​ចាស់​​របស់ខ្លួន​ ​លោក C​arlo Ancelotti ​ខណៈ​​ពួក​គេ​​ត្រូវប្រឈរមុខ​នឹងម្ចាស់​ផ្ទះ B​ayern Munich​ ​ក្នុង ​UEFA Champions League ​វគ្គ​៨ក្រុម​​ចុង​​ក្រោយ​​នារាត្រី​​នេះ​​។កាល​​ឆ្នាំ​២០១៤ ​ពេល​ ​Real Madrid ​ស្ថិត​​ក្រោម​ការ​គ្រប់​គ្រង​ពី​​លោក ​Ancelotti​ ខ្សែ​​ប្រយុទ្ធ​​ឆ្នើម​​ទាំង​​៣រូប ​បាន​​ពួត​ដៃគ្នាផ្ដួល​ ​Bayern Munich នៅ​​កីឡាដ្ឋាន ​Allianz Arena ដែល​​កាលនោះ​​​មាន​​លោក Pep Guardiola ​ជា​​អ្នក​​ចាត់​ការ​​។ទាក់​ទងនឹ​ង​ការ​ប្រកួតយ​ប់​នេះ ខ្សែ​បម្រើ ​Arjen Robben ​របស់ ​Bayern Munich ​បង្ហើប​​ថា ​ពួក​គេ​នឹងមិ​ន​ខ្វល់​ខ្វាយ​ពីអ​តីតកាល​ទេ ​ដោយសារតែ​ក្រុម​​យក្ស​អាល្លឺម៉ង់​មួយ​នេះក៏ធ្លាប់​ឈ្នះ R​eal Madrid ​ដែរ។​ ​ប៉ុន្តែ ​ក្រុម​​ទាំង​​ពីរ​នឹង​ប៉ះគ្នា​ក្នុង​ស្ថានភាព​​ដ៏​តាន​តឹង​មួយ​ ​ហើយ​​គេ​​នឹង​​ឃើញ​​អ្វី​ដែល​​ត្រូវកើ​តឡើង។ ចំណែក​​មិត្តរួម​​ក្រុម A​rturo Vidal ​លើក​ឡើងបែ​បនេះ ៖​ Real Madrid​ ជា​ក្រុម​ការពារ​​តំណែង​​ជើង​​ឯក ​ដូច្នេះ​វា​​ប្រាកដជា​លំ​បាក​សម្រាប់​​យើង​ ​ប៉ុន្តែយើ​ងមា​ន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង ​ជា​​ពិសេស​​ប្រកួតលើ​ទឹក​ដីរ​បស់យើ​ង​ផ្ទាល់តែ​ម្ដង ​យើងនឹ​ង​កំដរ​ពួកគេ​ឲ្យ​បាន​ល្អ។​

ជំនួប​​​រវាង​​ក្រុម​ខ្លាំងទាំ​ង​២​​ធ្លាប់​ឆ្លងកា​ត់​​ហេតុការណ៍​​ជូរច​ត់​មួយចំ​នួនដែ​រ ​ដោយ​​អ្ន​ក​ចាំទី ​Sepp Maier រ​បស់​ ​Bayern ​បាន​​បំបាក់ក្ដោង​​ច្រមុះកី​ឡាករ ​Real ​លោក ​Roberteo Martinez នៅ​ឆ្នាំ​១៩៧៦ ហើ​យ​​ក្រោយ​មក​​នៅ​ឆ្នាំ​​១៩៨៧ កី​ឡាករ ​Juanito ​បាន​​ជាន់​លើ L​othar Matthaus៕​ ដកស្រង់​ពី៖ PAGE.CAM-SPORT.កែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត​