ថ្ងៃចន្ទ ទី ១៨ ខែធ្នូ ២០១៧

កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ Ronaldo និង Griezmann ជួយឲ្យ Real Madrid និង AT ឈ្នះតែ Borussia Dortmund ចាញ់ Monaco ក្នុងទឹកដី (មានវីដេអូ)

2017-04-13 03:20:29     330     រ័ត្ន

កីឡាអន្តរជាតិ៖ Cristiano Ronaldo និង Griezmann ជួយឲ្យ Real និង AT ឈ្នះតែ Borussia Dortmund ចាញ់ Monaco ក្នុងផ្ទះ ២-៣ នៅជើងទី១ វគ្គ៨ក្រុមចុងក្រោយ Champions League។ ខ្សែប្រយុទ្ធ Cristiano Ronaldo រកបានពីរគ្រាប់ម្នាក់ឯង ដើម្បីឈ្នះម្ចាស់ផ្ទះ Bayern Munich ក្នុងលទ្ធផល ២-១។ក្នុងការប្រកួតដ៏តានតឹងនេះ Bayern បាត់បង់កីឡាករម្នាក់នៅនាទី ទី៦១ដោយសារទទួលកាតក្រហម ក្រោយទទួលបានកាតលឿងពីរដង ហើយអ្វីដែលរឹតតែធ្វើឲ្យម្ចាស់ផ្ទះ ខកចិត្តទៀតនោះ Vidal ស៊ុតបាល់ ១១ម៉ែត្រមិនចូលនៅនាទី ទី៤៥+១មុនការវាយបកយកឈ្នះ របស់ ក្រុមការពារតំណែងជើងឯក។

ខ្សែប្រយុទ្ធ Antoine Griezmann ស៊ុតគ្រាប់បាល់ ១១ម៉ែត្រនៅនាទី ទី២៨ដែល គ្រាប់បាល់នោះ Thesunបានចុះផ្សាយថា ជាគ្រាប់ចម្រូងចម្រាស់ ក្នុងជ័យជម្នះប្រផុតប្រផើយនេះ គ្រាប់បាល់នោះបង្កកំហុសដោយ Marc Albrightonប៉ុន្តែនៅក្រៅប្រអប់គ្រោះថ្នាក់នោះទេ។ ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ១៨និង ១៩ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ។ ដកស្រង់​ពី៖ PAGE.CAM-SPORT.កែសម្រួល​ដោយ៖ ទុយ​ ហ៊ួត