ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

សមាជិករបស់ក្រុមជម្រើសជាតិនារី អាយុ១៥ ឆ្នាំស្ថិតក្រោមការដែលមិនត្រូវរើសអើងចំពោះស្ត្រីក្នុងការលេងបាល់ទាត់ (មានវីដេអូ)

2 months ago     161     ទុយ​ ហ៊ួត​

កីឡាករនីម្នាក់ដែលជាសមាជិកនៃក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៥ឆ្នាំ បានសំណូមពរដល់អ្នកគាំទ្រទាំងអស់ចូលរួមលើកទឹកចិត្ត និងសូមកុំមានការរើសអើងសម្រាប់នារីក្នុងការលេងបាល់ទាត់ មុនក្រុមទាំងមូលនឹងត្រូវចេញពី មជ្ឈមណ្ឌលកីឡា និងសាលាបាល់ទាត់ជាតិបាទី វេលាម៉ោង១រសៀលឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញចាកចេញពីមាតុភូមិកម្ពុជា នៅវេលាម៉ោង៥និង៤០នាទី ឆ្ពោះទៅប្រទេសឡាវ ដើម្បីចូលរួមពានរង្វាន់ AFF U15 GIRLS’ CHAMPIONSHIP 2017។

ក្នុងនោះអតីតជំនួយការគ្រូបង្វឹកលោក Lee Tae Hoon ដែលដឹកនាំក្រុមជម្រើសជាតិអាយុក្រោម១៥ឆ្នាំ ទៅប្រកួតនៅជប៉ុនកាលពីខែមេសាកន្លងទៅ លោក មាស សំអឿន នឹងកាន់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៥ឆ្នាំ ( U-15 ) ដោយស្ថិតនៅពូលB មានហ្វីលីពីន សិង្ហបុរី ទីម័រខាងកើត និងឥណ្ឌូនេសុី ខណៈកម្មវិធីគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី ៧ ដល់ ២០ ខែ ឧសភា ឆ្នាំ២០១៧។ជាមួយគ្នានោះកម្ពុជា នឹងត្រូវបើកឆាកប៉ះ សិង្ហបុរី នៅថ្ងៃទី ៨ ខែ ឧសភា វេលាម៉ោង ៣រសៀល៕ ដកស្រង់​ពី៖​ PAGE.CAM-SPORT.កែសម្រួល​ដោយ​៖ ទុយ ហ៊ួត​