ថ្ងៃសុក្រ ទី ១៨ ខែសីហា ២០១៧

ជីវិត​ពិត​របស់​អ្នក​ប្រដាល់​ល្បីឈ្មោះ​ម្នាក់​នៅ​ខេត្តបាត់ដំបង «កែវ រំ​ចង់» ... (មានវីដេអូ)

2017-06-16 01:14:27     292     កញ្ញា

ខេត្តបាត់ដំបង ៖ អ្នក​ប្រដាល់​ល្បីឈ្មោះ​លើស​ង្វៀន​ប្រកួត​ម្នាក់នេះ​បាន​បាត់​មុខ​ពីស​ង្វៀន​ប្រកួត​មួយ​រយះពេល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់​មានការ​ង៉ឺ​ង​ឆ្ងល់​និង​ដាក់​ការសង្ស័យ​ជាច្រើន​ចំណុច​ផងដែរ ។ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី១៦ មិថុនា ២០១៧ខាង​សា​ពត៍​មាន (VD7) បាន​ជួយ​ទម្លុះ​ភាព​សង្ស័យ​ម​ន្ទឹ​ល់​នេះ​ដើម្បី​ឲ្យ​ប្រិ​យ​មិ​ត​ខាង​គាំទ្រ​វិស័យ​កីឡាប្រដាល់​ឲ្យ​ដឹង​ច្បាស់​ថា តើ​ហេតុ​អី​បាន​កីឡាករ​រូបនេះ​លាក់ខ្លួន ។

កីឡាករ កែវ រំ​ចង់​មាន​វ័យ២៨ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​តា​គាំ២ សង្កា​ត​ទួល​តា​ឯក ក្រុង/ខេត្តបាត់ដំបង​គឺជា​កីឡាករ​ល្បីឈ្មោះ​ម្នាក់​ក្នុងចំណោម កីឡាករ​ជើង​ខ្លាំង​ជាច្រើនរូប​ដែលមាន​គ្រូបង្វឹក ឈ្មោះ​លោក កែវ សំអាង ក៏ត្រូវ​ជា​ឪពុក​បង្កើត បាន​ឲ្យ​ដឹងថា រំ​ចង់​គឺជា​កូន​ទី១ដោយហេតុ​ចង់​ឲ្យ​ទទួល​ស្តង​ពី​លោក​ផ្នែក​កីឡាប្រដាល់​លោក​បាន​ព្យាយាម​បង្ហាត់បង្រៀន​រំ​ចង់​តាំងពី​អាយុ៥ឆ្នាំ​ក្នុង​វ័យ​កុមា​ភាព​រហូតដល់​មានឈ្មោះ​បោះ​សម្លេង​ដល់​បច្ចុប្បន្ននេះ ។

កែវ រំ​ចង់បាន​ចេញមុខ​បកស្រាយ​តាមរយះ​សា​ពត៍​មាន(VD7)ថា​លោក​បាត់​មុខ​ពីស​ង្វៀន​ប្រកួត​កន្លងមក​ព្រោះ​លោក​មាន​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅត្រង់​ក-ដៃ​ទើប​មិនអាច​ទទួល​ការ​ប្រួត​បាន ដោយសា​តែមាន​បញ្ហា​សុខភាព​ទើប​ធ្វើ​ជីវភាព​របស់លោក ត្រូវ​ប្រឈម​និង​ការខ្វះខាត​រំ​ចង់បាន​ខ្សិ​ប​ប្រាប់(VD7)ថា នៅក្នុង​គ្រួសា​ទាំងមូល​បើ​លោក​មិនបាន​លើង​សង្វៀន​ប្រកួត​នោះ​គឺ​គ្រួសា​របស់លោក​ប្រឈម​នឹង​ការខ្វះខាត ព្រោះតែ​បញ្ហា​នេះ​ទើប​ឪពុក​លោក​ត្រូវ​បង្ខំចិត្ត​ចេញទៅ​រត់​ម៉ូតូឌុប​និងពេលព្រឹកៗលោក​កែវ​សំអាង​ជា​ឪពុក​ត្រូវ​ចេញទៅ​លើក​មាន់​និង​ទា​គេ​ធ្វើ​ស្រាប់​ទៅ​លក់​នៅ​ទីផ្សា​ដើម្បី​ជួយ​ក្នុង​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​ដែល​កីឡាករ​កូន​កំពុងមាន​បញ្ហា​សុខភាព ។

កែវ​រំ​ចង់បាន​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​បញ្ហា​របួសរ​បស់​លោក​មាន​អាការ​ល្អប្រសើរ​ឡើងវិញ​ហើយ​ដូច្នេះ​ធ្វើ​ឲ្យ​លោក​ខំប្រឹងប្រែង​ហ្វឹកហាត់​ឡើងវិញ ជាបណ្តើរៗនិង​សិស្សថ្មីៗជាច្រើន​នាក់​ដែល​លោក​បាន​ដឹកនាំ​ទៅតាម​ប្រសាសន៍​របស់​រាជរដ្ឋាភិបាល​ឲ្យ​ជៀស​ផុតពី​ថ្នាំញៀន​ការខិតខំ​ហ្វឹកហាត់​ពី​ពេលនេះ​គឺ​ត្រៀមខ្លួន​ដើម្បី​ចេញមុខ​ប្រកួត​ជា​បន្ត​នៅ​ឆ្នាំមុន ២០១៨ ព្រោះ​ខាង​គណៈកម្មាធិការ​រៀប​ចំការ​ប្រកួត​បាន​តម្រូវ​ខាង​កីឡាករ​ខ្មែរ​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ចិន​និង​ប្រទេស​ថៃ យ៉ាង​លឿន​ក្នុង​ខែវិច្ឆិកា ២០១៧ខាងមុខនេះ ដូច្នេះ​កីឡាករ ជើង​ខ្លាំង​រូបនេះ​និង​ត្រូវមាន​វត្តមាន​នៅលើ​សង្វៀ​ន​ប្រកួត​ជាថ្មី​ម្តងទៀត​ជាមិនខាន​ឡើយ ៕ ដោយ-ឥទ្ធិពល