ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

ក្រុម​កីឡាករ​កម្ពុជា​ U-15បានយក​ឈ្នះ ក្រុម​កីឡាទីម័រ ក្នុងលទ្ធផល...

2017-07-14 19:45:09     443     រ័ត្ន

កីឡា៖ នេះ​ជាការល្អប្រសើរ​ណាស់ក្រុម​កីឡាករ​កម្ពុជា​ U-15 បានយកជ័យជម្នះ​លើក្រុម​កីឡាករ​ទីម័រ ក្នុង​ពូល B នៃ​ពាន​រង្វាន់ 2017 AFF U-15 Championship ជំនួប​សន្សំ​ពិន្ទុ​​ U15 កម្ពុជា បាន​រក​ជ័យជម្នះ​ជា​លើក​ទី២​ បន្ទាប់​ពី​យក​ឈ្នះ ទីម័រខាងកើត​នៅ​មុន​នេះ​ ក្នុង​លទ្ធផល ១-០ មុន​នេះ​។ មួយ​គ្រាប់​របស់​គោព្រៃ​ធ្វើ​បាន​ដោយ​កីឡាករ សៀង ចន្ធា ដែល​ជា​គ្រាប់​ទី​៥​ក្នុង​ព្រឹត្តិការណ៍​នេះ។

នេះ​ជា​ការ​ឈ្នះ​លើក​ទី​២ របស់​កម្ពុជា ក្រោយ​​ឈ្នះ​លើក​​ដំបូង​​លើ​ក្រុម​ហ្វីលីពីន ៤-០ កាល​ពី​ថ្ងៃ​ពុធ ប្រកួត​បន្ទាប់​កម្ពុជា​នឹង​ប៉ះ​ប្រ៊ុយណេ​នៅ​ថ្ងទី​ ១៦ ខែ កក្កដា ឆ្នាំ​ ២០១៧ សូម​បង្អូន​តាមដាន​ទាំងអស់​គ្នា​កុំ​ភ្លេច​ណា​ ដើម្បី​លើក​កម្ពស់​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​យើង​ ៕​