VD7 News

ទំនាក់ទំនងមកយើង

ទូរស័ព្ទ: 016697766

អ៊ីមែល: vd7.cloud.com

អាសយដ្ឋាន: សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ

តាមដានយើង

អាចតាមដានព័ត៌មានថ្មីៗ និងព្រឹត្តិការណ៍សំខាន់ៗរបស់យើងតាមបណ្ដាញសង្គម។

© 2026 VD7 News. រក្សាសិទ្ធិគ្រប់យ៉ាង។

VD7
VD7News
ទំព័រដើមព័ត៌មានជាតិព័ត៌មានអន្តរជាតិសេដ្ឋកិច្ចអចលនទ្រព្យព្រឹត្តការណ៍សង្គមផ្សេងៗ
VD7
ទំព័រដើមព័ត៌មានជាតិព័ត៌មានអន្តរជាតិសេដ្ឋកិច្ចអចលនទ្រព្យព្រឹត្តការណ៍សង្គមផ្សេងៗ

ព័ត៌មានអន្តរជាតិ

អាប់ដេតព័ត៌មានថ្មីៗព័ត៌មានអន្តរជាតិ។

លក្ខខណ្ឌការទិញយន្តហោះចម្បាំងT-50TH ពីកូរ៉េខាងត្បូង
ព័ត៌មានអន្តរជាតិ

លក្ខខណ្ឌការទិញយន្តហោះចម្បាំងT-50TH ពីកូរ៉េខាងត្បូង

4 ខែមុន — 25/12/2025

ទោះបីជាយន្តហោះចម្បាំង ផលិតដោយកូរ៉េខាងត្បូង តែយន្តហោះ T-50TH នេះ ក៏មានប្រើប្រាស់បច្ចេកវិទ្យាស្នូលរបស់សហរដ្ឋអាមេរិកដែរ ដូចជាម៉ាស៊ីន GE F404 និងប្រព័ន្ធរ៉ាដា។ ដូច្នេះ ការទិញយន្តហោះ T-50TH ពីកូរ៉េខាងត្បូងរបស់កងទ័ពអាកាសថៃ មិនមែនជាកិច្ចសន្យាទិញ-លក់ធម្មតាឡើយ ប៉ុន្តែវាជាកិច្ចព្រមព្រៀងកម្រិតរដ្ឋាភិបាល ដែលមានចងភ្ជាប់នូវលក្ខខណ្ឌសំខាន់ៗ។ បើនិយាយត្រឹមលក្ខខណ្ឌនៃការប្រើប្រាស់ កិច្ចព្រមព្រៀងនោះបានចងថា៖ ប្រសិនបើថៃយកយន្តហោះនេះទៅប្រើប្រាស់ក្នុងសកម្មភាពដែលរំលោភលើច្បាប់អន្តរជាតិធ្ងន់ធ្ងរ កូរ៉េខាងត្បូង និងអាមេរិកមានសិទ្ធិកាត់ផ្ដាច់ ការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលធ្វើឲ្យយន្តហោះមិនអាចហោះហើរបាន។ ដ្បិតផលិតដោយក្រុមហ៊ុន KAI របស់កូរ៉េខាងត្បូង ប៉ុន្តែគ្រឿងបន្លាស់ស្នូលជាង ៥០% ទៅ ៦០% គឺជាបច្ចេកវិទ្យារបស់អាមេរិក។ ដូច្នេះ ក្នុងករណីថៃ យក T-50 វាយប្រហារទៅលើប្រទេសជិតខាងដោយគ្មានមូលហេតុច្បាស់លាស់ ឬមិនមែនជាការការពារខ្លួនតាមច្បាប់អង្គការសហប្រជាជាតិទេនោះ កូរ៉េខាងត្បូងនិងអាមេរិក មានសិទ្ធិអនុវត្តវិធានការកាត់ផ្ដាច់។ ការប្រើប្រាស់យន្តហោះដើម្បីទម្លាក់គ្រាប់បែកលើជនស៊ីវិល មន្ទីរពេទ្យ ឬតំបន់បេតិកភណ្ឌវប្បធម៌ ដូចជាប្រាសាទបុរាណ សុទ្ធតែជាការបំពានលក្ខខណ្ឌ។ 🚨របៀបនៃការ «កាត់ផ្ដាច់» ការកាត់ផ្ដាច់នោះមិនមែនជាការចុចប៊ូតុងបិទយន្តហោះពីចម្ងាយទេ! ជារឿងចាំបាច់ណាស់ ដែលយន្តហោះនេះត្រូវតែផ្លាស់ប្តូរគ្រឿងបន្លាស់ជាប្រចាំបន្ទាប់ពីហោះហើរបានប៉ុន្មានម៉ោង។ បើគ្មានគ្រឿងបន្លាស់ពីកូរ៉េខាងត្បូងឬអាមេរិកទេ យន្តហោះនឹងត្រូវចតចោលហើយ។ ម្យ៉ាង បើកូរ៉េខាងត្បូងឬអាមេរិក បិទប្រព័ន្ធ […]

វៀតណាមបានសាងសង់ផ្លូវដី កាត់សមុទ្រ ពីហាទៀងទៅ កោះ(អតីតកោះខ្មែរ)
ព័ត៌មានអន្តរជាតិ

វៀតណាមបានសាងសង់ផ្លូវដី កាត់សមុទ្រ ពីហាទៀងទៅ កោះ(អតីតកោះខ្មែរ)

5 ខែមុន — 17/11/2025

ប្រទេសវៀតណាមបានសាងសង់ផ្លូវដី កាត់សមុទ្រ រប្រវែង ៤.៧ គីឡូម៉ែត្រទៅកាន់កំពង់ផែហាទៀង ដែលមានប្រវែងជាង ៤៥០ ម៉ែត្រ។ បន្ថែមចម្ងាយ ៧ គីឡូម៉ែត្រទៀតទៅកាន់កោះទៀនហៃ (ប្រជុំកោះចោរសមុទ្រ) ដែលមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីតំបន់សេដ្ឋកិច្ចពិសេសភូកុក(កោះត្រល់ខ្មែរ)។ (ប្រភព Asian Urban )

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គោលការណ៍ឯកភាទាំង១៣ចំណុច
ព័ត៌មានអន្តរជាតិ

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គោលការណ៍ឯកភាទាំង១៣ចំណុច

8 ខែមុន — 22/08/2025

ក្រសួងការពារជាតិបានប្រកាសថា! លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង១១:១៥នាទីព្រឹកថ្ងៃដដែល ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ថ្ងៃសុក្រ ១៣រោច ខែស្រាពណ៏ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថៃ្ងទី២២ ខែសីហា ឆ្នាំ២០២៥

រកឃេីញភស្តុតាង គ្រាប់បែកប្រភេទMK-82ដែលសៀមទម្លាក់ ទើបផលិតឆ្នាំ២០២៣
ព័ត៌មានអន្តរជាតិ

រកឃេីញភស្តុតាង គ្រាប់បែកប្រភេទMK-82ដែលសៀមទម្លាក់ ទើបផលិតឆ្នាំ២០២៣

9 ខែមុន — 02/08/2025

មេសុីម៉ាក់កម្ពុជា/នៅថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥នេះ ស្ថិតនៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពសុីម៉ាក់ បានធ្វេីការត្រួតពិនិត្យសុវត្ថិភាពជូនគណកម្មការាចារ្យវត្តបានរកឃេីញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងអារាមនេះត្រូវបានពួកទ័ពអាកាសសៀម ប្រេីប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82។ គ្រាប់បែកMK-82នេះ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម ហេីយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មី (The GBU-12 Payway II) តាមរយៈភស្តុតាងនេះ គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ដែលមានលេខស៊េរី Serial No. 22002788 និងSerial No. 22002794 ផលិតនៅខែមករា ឆ្នាំ២០២៣!!រង់ចាំមេីលការភូតភូរកុហុកបោកប្រាស់មតិសាធារណៈជាតិសៀមនិងអន្តរជាតិ របស់ភាគីសៀម ថាគ្រាប់បែកទម្លាក់លេីទីវត្តអារាមនេះ ជាគ្រាប់បែកសំណល់ពីសង្គ្រាម១៩៧០-១៩៧៣ទៀតឬយ៉ាងម៉េច?ចំពោះគ្រាប់បែកMK-84 ក៏គ្មានអ្វីចំឡែកដែរ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ពិតជាមិនខានឡេីយ!Today 2nd August 2025, at Tamon Senchey pagoda in Taham Village, Kokmorn Commune, Banteay Ampil District, Oddor Meanchey province, when […]

ទាហានថៃចាប់ផ្តើមឈ្លានពាន បានបាញ់ផ្លោងចូលដីកម្ពុជានៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់ទៀតហើយ!
ព័ត៌មានអន្តរជាតិ

ទាហានថៃចាប់ផ្តើមឈ្លានពាន បានបាញ់ផ្លោងចូលដីកម្ពុជានៅព្រំដែនថ្មដា ខេត្តពោធិ៍សាត់ទៀតហើយ!

9 ខែមុន — 26/07/2025

កម្ពុជា-ព្រឹកនេះនៅវេលាម៉ោងជាង៥ទៀបភ្លឺ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានថៃឈ្លានពាន បានបាញ់ចំនួន៥គ្រាប់ចូលដីកម្ពុជាយើង ហើយស្ងាត់មួយសន្ទុះ តែនៅវេលាម៉ោងជិត៨ ពួកគេបានចាប់ផ្តើមបាញ់មកទៀត។ នៅពេលនេះកងទ័ពកម្ពុជាស្ថិតនៅក្នុងត្រៀមវាយបកទៅវិញ។ សូមបងប្អូនជនរួមជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន អំពីយោធាថៃឈ្លានពានទឹកដីកម្ពុជានៅតាមបន្ទាត់ព្រំដែន៕ ប្រភព FN

Thai បានប្រើប្រាស់យន្តហោះចម្បាំងF-16 ដែលបានទិញពី USA កំពុង ឈ្លានពានពាំគ្រាប់បែកទម្លាក់លើ មូលដ្ឋានទ័ពនិងជនសុីវិលក្នុងប្រទេសកម្ពុជា!
ព័ត៌មានអន្តរជាតិ

Thai បានប្រើប្រាស់យន្តហោះចម្បាំងF-16 ដែលបានទិញពី USA កំពុង ឈ្លានពានពាំគ្រាប់បែកទម្លាក់លើ មូលដ្ឋានទ័ពនិងជនសុីវិលក្នុងប្រទេសកម្ពុជា!

9 ខែមុន — 25/07/2025

កងទ័ពថៃកំពុងឈ្លានពាន កម្ពុជា និងបានប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ ពិសេសយន្តហោះចម្បាំងF-16 កំពុងពាំគ្រាប់បែកទម្លាក់លើមូលដ្ឋានទ័ពកម្ពុជា និងប្រជាជនស្លូតត្រង់ នេះគឺជាការរំលោភបំពានកិច្ចព្រមព្រៀងទិញ-លក់ចុងក្រោយ (end-user agreements ឬ EUA) របស់អាមេរិកទាំងស្រុង។ ព្រោះរាល់ការកុម្ម៉ង់ទិញគ្រឿងសព្វាវុធពីអាមេរិកតែងតែភ្ជាប់មកជាមួយនូវលក្ខខណ្ឌជាក់លាក់ដើម្បីការពារសិទ្ធិមនុស្ស។ ទី១.មុនបញ្ចេញយន្តហោះច្បាំងF-16 ត្រូវសុំការអនុញ្ញាតពីយោធាអាមេរិក។ទី២.ហាមមិនឲ្យប្រើF-16ដើម្បីប្រតិបត្តិការឈ្លានពាន។ទី៣.ត្រូវប្រាកដថាប្រទេសជម្លោះគឺជាក្រុមភេរវករ និងក្រុមបះបោរ។បើប្រទេសណារំលោភលើគោលការណ៍ EUA អាមេរិកនឹងបញ្ឈប់ការលក់អាវុធ និងឈានដល់ការដាក់ទណ្ឌកម្ម។សូមនាំគ្នាស៊ែរបន្ទាន់! Thailand has used F-16 fighter jets purchased from the United States to attack military bases and personnel in the country. The Thai army is invading Cambodia and has used all kinds of heavy weapons, especially F-16 […]

កម្ពុជាបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ របស់ភាគីថៃ ពាក់ព័ន្ធនឹងទាហានថៃចំនួន ៥ នាក់រងរបួស ដោយសារការផ្ទុះមីន កាលកន្លងទៅថ្មីៗ
ព័ត៌មានអន្តរជាតិ

កម្ពុជាបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ របស់ភាគីថៃ ពាក់ព័ន្ធនឹងទាហានថៃចំនួន ៥ នាក់រងរបួស ដោយសារការផ្ទុះមីន កាលកន្លងទៅថ្មីៗ

9 ខែមុន — 24/07/2025

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា កម្ពុជាតែងតែបានរំឭកភាគីថៃជាច្រើនលើកច្រើនសារហើយថា តំបន់នៅតាមព្រំដែនទាំងនេះ នៅមានសំណល់គ្រាប់មីន ដែលបន្សល់ទុកពីសង្គ្រាមជាច្រើនគ្រាប់ ហើយមិនទាន់ត្រូវបានបោសសម្អាតអស់។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏ជំរុញឱ្យភាគីថៃអនុវត្តតាមការឯកភាពគ្នាលើការប្រើប្រាស់តម្រាយផ្លូវសម្រាប់ដើរល្បាត ដូចដែលមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU 2000) ចៀសវាងការអនុវត្តផ្ទុយពីនេះ។ «វាជាការដែលគួរឱ្យសោកស្តាយយ៉ាងខ្លាំងបំផុតដែលភាគីថៃ មិនត្រឹមតែមិនបានទទួលខុសត្រូវចំពោះទង្វើឈ្លានពានរបស់ខ្លួន ហើយថែមទាំងមកចោទប្រកាន់កម្ពុជាថា បានរំលោភច្បាប់អន្តរជាតិ ទាំងកម្ពុជាខ្លួនឯងជាជនរងគ្រោះដ៏អយុត្តិធម៌នៃការរំលោភបំពានច្បាប់របស់ថៃ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការពារជាតិ នាយប់ថ្ងៃទី២៣ កក្កដា។ កម្ពុជា នឹងបន្តអនុវត្ត និងដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី និងសុខសុវត្ថិភាពប្រជាជនកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រទេសណាមួយឈ្លានពានមកលើទឹកដីរបស់ខ្លួនបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

តុលាការព្រហ្មទថៃ ស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort
ព័ត៌មានអន្តរជាតិ

តុលាការព្រហ្មទថៃ ស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort

10 ខែមុន — 08/07/2025

ព័ត៌មានពីថៃ- នៅព្រឹកថ្ងៃទី8/7/2025 នេះសារព័ត៌មានថៃឈ្មោះ KHAOSOD English បានចេញផ្សាយអំពី ដីកាស្រាវជ្រាវរបស់តុលាការព្រហ្មទណ្ឌត្រូវបានអនុវត្តដើម្បីស្វែងរកភស្តុតាង និងចាប់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort (អគារ ២៥ ជាន់ / អគារ ១៨ ជាន់ / មូលដ្ឋានមជ្ឈមណ្ឌលទូរស័ព្ទធំនៅប៉ោយប៉ែត) ដែលចោទថាបានឆបោកប្រជាជនថៃនៅកម្ពុជា។ គាត់ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងអង្គការឧក្រិដ្ឋកម្មឆ្លងដែន និងការលាងលុយកខ្វក់។ ការស្វែងរកនេះគឺជាលទ្ធផលនៃ CCIB លេខ 172/2568 ចុះថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2025 ដែលបានបង្កើតគណៈកម្មាធិការស៊ើបអង្កេតមួយដើម្បីស៊ើបអង្កេតករណីពាក់ព័ន្ធ។ ករណីទាំងនេះពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនដែលមានបុគ្គលដែលមានសញ្ជាតិច្រើន ដោយមានការបែងចែកការងារជារចនាសម្ព័ន្ធ។ មជ្ឈមណ្ឌលប្រតិបត្តិការត្រូវបានបង្កើតឡើងនៅទីតាំងផ្សេងៗគ្នាក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ដូចជាអគារ 25 ជាន់ អគារ 18 ជាន់ អគារ HISO និងកាស៊ីណូក្រោន។ ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ទីតាំងទាំងនេះ ដើម្បីធ្វើការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេតផ្សេងៗ រួមទាំងការបោកប្រាស់កូនកាត់ មជ្ឈមណ្ឌលហៅទូរស័ព្ទ និងការលាងលុយតាមរយៈគណនីបញ្ឆោតប្រាក់ និងរូបិយប័ណ្ណឌីជីថល។ […]

កម្ពុជា និងថៃ អត្រាពន្ធគយ DRUM គិតយក 36%ដូចគ្នា
ព័ត៌មានអន្តរជាតិ

កម្ពុជា និងថៃ អត្រាពន្ធគយ DRUM គិតយក 36%ដូចគ្នា

10 ខែមុន — 08/07/2025

លោក ដូណាល់ត្រាំ ប្រធានាធិបតី អាមេរិក បានផ្ញើរលិខិត ជូនកម្ពុជា និងថៃ អំពីអត្រាពន្ធគយ 36%ដូចគ្នា កាលពីម្សិលមិញ 7/7/2025 ក្នុងចំណោមប្រទេសជាច្រើនមានតម្លៃខុសពីនេះ ។ កម្ពុជា