
អតីតឧកញ៉ា ហេង សិទ្ធី ដែលនិយាយហែកកកាយរឿងរបស់អ្នកមានលុយនិងអំណាច ត្រូវតុលាការកាត់ទោស ឲ្យ ជាប់ពន្ធនាគារ១៣ឆ្នាំ៦ខែ ពាក់ព័ន្ធនឹងបទចោទចំនួន៤ !
ថ្មីៗនេះចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសអតីតឧកញ៉ា ហេង សិទ្ធី ភេទប្រុស អាយុ៣៦ ឆ្នំា មានចំនួន៤សំណុំកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ។ សំណុំរឿងទី១ បទហឹង្សាដោយចេតនា ដាក់ពន្ធនាគារកំណត់២ ឆ្នាំ, សំណុំរឿងទី២ បទបរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានការរើសអើង ដាក់ពន្ធនាគារកំណត់១ឆ្នាំ៦ខែ, សំណុំរឿង៣ បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សង្គម ដាក់ពន្ធនាគារកំណត់២ ឆ្នាំ និង សំណុំរឿងទី៤ បទកំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដាក់ពន្ធនាគារកំណត់៨ ឆ្នាំ ។ ដូច្នោះទោសសរុបទាំង៤ សំណុំរឿង ជនជាប់ចោទត្រូវអនុវត្តក្នុងពន្ធនាគារចំនួន១៣ ឆ្នាំ ៦ខែ ដែលបច្ចុប្បន្នជនជាប់ចោទអតីតឧកញ៉ា ហេង សិទ្ធី កំពុងជាប់ឃុំនៅពន្ធនាគារ(ម៣)ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង អតីតឧកញ៉ា #ហេងសិទ្ធី មកបើកសវនាការជំនុំជម្រះទោសជាសាធារណៈ ពាក់ពន្ធបទល្មើសចំនួន២ ៖ ១.សំណុំរឿងព្រហ្មទណ្ឌបទហិង្សាដោយចេតនា និង ២.សំណុំរឿងព្រហ្មទណ្ឌពីបទ.គំរាមកំហែងហែកកេរ្តិ៍។ សូមជម្រាបថា ៖ សាលាដំបូងរាជធានីភ្នំពេញ […]







