VD7 News

ទំនាក់ទំនងមកយើង

ទូរស័ព្ទ: 016697766

អ៊ីមែល: vd7.cloud.com

អាសយដ្ឋាន: សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ

តាមដានយើង

អាចតាមដានព័ត៌មានថ្មីៗ និងព្រឹត្តិការណ៍សំខាន់ៗរបស់យើងតាមបណ្ដាញសង្គម។

© 2026 VD7 News. រក្សាសិទ្ធិគ្រប់យ៉ាង។

VD7
VD7News
ទំព័រដើមព័ត៌មានជាតិព័ត៌មានអន្តរជាតិសេដ្ឋកិច្ចអចលនទ្រព្យព្រឹត្តការណ៍សង្គមផ្សេងៗ
VD7
ទំព័រដើមព័ត៌មានជាតិព័ត៌មានអន្តរជាតិសេដ្ឋកិច្ចអចលនទ្រព្យព្រឹត្តការណ៍សង្គមផ្សេងៗ
National Newsព័ត៌មានជាតិថ្មីៗ

ព័ត៌មានជាតិ

អាប់ដេតព័ត៌មានថ្មីៗព័ត៌មានជាតិ។

មន្ទីរព័ត៌មានខេត្ត នឹងដាក់ឲ្យពិគ្រោះថ្លៃ ដើម្បីផ្គត់ផ្គង់នូវ សម្ភារៈសម្រាប់ឆ្នាំ២០២៦
ព័ត៌មានជាតិ

មន្ទីរព័ត៌មានខេត្ត នឹងដាក់ឲ្យពិគ្រោះថ្លៃ ដើម្បីផ្គត់ផ្គង់នូវ សម្ភារៈសម្រាប់ឆ្នាំ២០២៦

2 ខែមុន — 02/03/2026

ព្រះសីហនុ+ ក្រុមលទ្ធកម្មនៃមន្ទីរព័ត៌មានខេត្ត សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ សម្រាប់ឆ្នាំ២០២៦មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ សូមជូនដំណឹងដល់បណ្ដាលក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកបុគ្គល ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រម្ពុជា ឲ្យបានជ្រាបថា + មន្ទីរព័ត៌មានខេត្ត នឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់នូវ+ រេងឥន្ធនៈ និងប្រេងរំអិល ការងារជួសជុលពង្រីកអគាររដ្ឋបាលទំហំ៩ម គុណ ១៤ម(ដំណាក់កាលទី២)កាលបរិច្ឆេទឈប់ទទួល និងបើកសំណើរពិគ្រោះថ្លៃ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៥ វេលាម៉ោង ៨: ៣០០នាទី។ មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/ សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃនឹងមានដាក់លក់នៅក្រុមលទ្ធកម្មរបស់មន្ទីរព័ត៌មានខេត្តព្រះសីហនុ ដែលមានអាសយដ្ឋានមន្ទីរព័ត៌មានខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទលេខ ០៦៩ ៨៨៨ ៣៣៦)។ កាលបរិច្ឆេកឈប់ទទួលនិងបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្មតាមពេលវេលានិងអាសយដ្ឋានខាងលើ។ ក្រុមហ៊ុន/ សហត្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។ក្រុមហ៊ុន/ សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ៕

បសស មិនបានបង់ថ្លៃជំនួស ក្នុងករណីទាំង១៤នេះទេ
ព័ត៌មានជាតិ

បសស មិនបានបង់ថ្លៃជំនួស ក្នុងករណីទាំង១៤នេះទេ

3 ខែមុន — 29/01/2026

១. ការព្យាបាលដោយមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ ២. ការថែទាំធ្មេញ (ការសម្អាតធ្មេញ ការប៉ះធ្មេញ និង ការដាក់ធ្មេញ) ៣. ការព្យាបាល និង ការវះកាត់ប្តូរភេទ ៤. ការផ្សំ ឬប្តូរសរីរាង្គផ្សេងៗ ៥. សេវាបង្កកំណើតដោយសិប្បនិម្មិត ៦. ការព្យាបាលដោយខ្លួនឯង ៧. ការព្យាបាល ឬ ការវះកាត់ដើម្បីជាប្រយោជន៍នៃការកែលម្អផ្នែកណាមួយនៃរាងកាយ ៨. ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត ឧបករណ៍ជំនួយភ្នែក និង ភ្នែកសិប្បនិម្មិត ៩. ការព្យាបាលដោយកាំរស្មីឡាស៊ែរ ១០. ការព្យាបាលញៀនសុរា និង ផ្តាច់គ្រឿងញៀន ១១. ការព្យាបាលអសមត្ថភាពផ្តល់កំណើត ១២. ការវះកាត់បេះដូង និង សរសៃឈាមបេះដូង ១៣. ការលាងឈាម ១៤. ការពិនិត្យសុខភាពទូទៅ។

នាយកដ្ឋានប្រឆាំងបទល្មេីស ល្បែងពាណិជ្ជកម្ម ណែនាំឱ្យ មន្ត្រីជំនាញត្រូវបន្តសហចុះបង្ក្រាប នូវរាល់ទីតាំងល្បែងភ្នាល់តាមអនឡាញ សុីសងខុសច្បាប់ទាំងអស់
ព័ត៌មានជាតិ

នាយកដ្ឋានប្រឆាំងបទល្មេីស ល្បែងពាណិជ្ជកម្ម ណែនាំឱ្យ មន្ត្រីជំនាញត្រូវបន្តសហចុះបង្ក្រាប នូវរាល់ទីតាំងល្បែងភ្នាល់តាមអនឡាញ សុីសងខុសច្បាប់ទាំងអស់

3 ខែមុន — 28/01/2026

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ណែនាំឱ្យនាយកដ្ឋានប្រឆាំងបទល្មេីសល្បែងពាណិជ្ជកម្ម ចុះបង្ក្រាបនូវរាល់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងអស់ និងបានជំរុញឱ្យមន្ត្រីជំនាញត្រូវបន្តសហការជាមួយកម្លាំងជំនាញនៅតាមបណ្តារាជធានី-ខេត្ត ស្រាវជ្រាវ តាមដានភូមិសាស្រ្តដែលមានលបលួចបេីកល្បែងសុីសងខុសច្បាប់ ជាមួយគ្នានោះត្រូវដាក់ចេញនូវផែនការបង្ក្រាប ជាពិសេសល្បែងភ្នាល់តាមអនឡាញ ដោយយកការងារនេះជាការងារស្នូលសម្រាប់នាយកដ្ឋាន។ ការណែនាំនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ នាយកដ្ឋានប្រឆាំងបទល្មេីសល្បែងពាណិជ្ជកម្មប្រចាំឆ្នាំ២០២៥ និងលេីកទិសដៅការងារឆ្នាំ២០២៦ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ នៅសាលប្រជុំនាយកដ្ឋានប្រឆាំងបទល្មើស ល្បែងពាណិជ្ជកម្ម។ លោកបានបន្តថា ការងារដែលនៅសេសសល់ត្រូវពិនិត្យមេីល ដេីម្បីដាក់ចេញផែនការដោះស្រាយ, ត្រូវធ្វេីរបាយការណ៍ស្តីពីវឌ្ឍនភាពការអនុវត្តចំណារ និងគោលការណ៍របស់ថ្នាក់ដឹកនាំរៀងរាល់សប្តាហ៍ និងប្រចាំខែ, ត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ចំពោះព័ត៌មានជាតិ និងអន្តរជាតិពាក់ព័ន្ធScam Online និងផ្សព្វផ្សាយបន្តពាក់ព័ន្ធការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងប្រមូលផ្តុំ ជាពិសេសអនុវត្តន៍ឱ្យបានមុឺងម៉ាត់តាមអនុសាសន៍សម្តេចមហាបវរធិបតី លេីការងារចូលរួមសាមគ្គីលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ត្រូវបន្តអនុវត្តន៍បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បង្កេីនការស្រាវជ្រាវស៊េីបអង្កេត និងត្រូវចាត់វិធានការបន្ទាន់ ចុះអន្តរាគមន៍តាមសំណេីពីគ្រប់ប្រភព ជាពិសេសសំណេីពីគ្រប់ស្ថានតំណាង រឺស្ថានទូតនានាលេីបទល្មេីសគ្រប់ប្រភេទ(បទល្មេីសតាមប្រព័ន្ធបច្ចេកវិទ្យា)។ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានផ្ដល់អនុសាសន៍ដឹកនាំមួយចំនួនដូចខាងក្រោម ៖ […]

ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យ ធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ នៅថ្ងៃ៨មករានេះ
ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យ ធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ នៅថ្ងៃ៨មករានេះ

4 ខែមុន — 08/01/2026

ក្រោយសមត្ថកិច្ច ចាប់ខ្លួនលោក Chen Zhi បញ្ជូនទៅចិនកាលពីថ្ងៃទី៦មករា ឆ្នាំ២០២៦មក ថ្ងៃនេះ៨មករាឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ តែចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលបានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា ៕ សូមអានសេចក្ដីបប្រកាសខាងក្រោម

ច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
ព័ត៌មានជាតិ

ច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

4 ខែមុន — 25/12/2025

ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

រដ្ឋសម្រេចលើកលែងពន្ធ តម្លៃបន្ថែម (VAT) សម្រាប់ផលិតផលអាហារផលិតក្នុងស្រុក ចាប់ពីថ្ងៃ ១ មករា ២០២៦ ដល់ដាច់ឆ្នាំ ២០២៨
ព័ត៌មានជាតិ

រដ្ឋសម្រេចលើកលែងពន្ធ តម្លៃបន្ថែម (VAT) សម្រាប់ផលិតផលអាហារផលិតក្នុងស្រុក ចាប់ពីថ្ងៃ ១ មករា ២០២៦ ដល់ដាច់ឆ្នាំ ២០២៨

5 ខែមុន — 01/12/2025

ប្រកាស ស្តីពី ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន
ព័ត៌មានជាតិ

មកដឹងព្រះសង្ឃល្បីៗអង្គណាមាន តួនាទីអ្វីខ្លះ នៅកម្ពុជាបច្ចុប្បន្ន

6 ខែមុន — 08/11/2025

ភ្នំពេញ @ខាងក្រោមននេះគឺជាព្រះនាម និងឈ្មោះ ព្រមទាំងព្រះឆាយាលក្ខណ៍ ជារចនាសម្ព័ន្ធថ្នាក់ដឹកនាំគណៈសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ការផ្សាយចេញពី លេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃសៅរ៍ ៣រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រភព លេខាធិការដ្ឋានគណៈសង្ឃ

កម្ពុជាសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិក សម្រាប់រក្សាលំនឹងថ្លៃស្រូវក្នុងស្រុក
ព័ត៌មានជាតិ

កម្ពុជាសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិក សម្រាប់រក្សាលំនឹងថ្លៃស្រូវក្នុងស្រុក

6 ខែមុន — 08/11/2025

បើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៨វច្ឆិការ២០២៦ រាជរដ្ឋាភិបាល កម្ពុជា សម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែមទៀត សម្រាប់ធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ តាមរយៈធនាគារ ARDB សម្រាប់ផ្ដល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនជាដៃគូ ដើម្បីធ្វើការប្រមូលទិញស្រូវពីប្រជាកសិករ ៕ 👉សូមចុចលីងខាងក្រោម ដើម្បីតាមដានព័ត៌មានថ្មីៗបាននឹងកំពុងកើតឡើងក្នុងសង្គម VD7 ព័ត៌មាន សេដ្ឋកិច្ច សង្គម អប់រំ ច្បាប់ ។👇 ទូរស័ព្ទទំនាក់ទំនងព័ត៌មានលេខ☎️ 011304030 ឬតាមប្រព័ន្ធតេឡេក្រាម👉 https://t.me/Insarun ចង់ផ្សាយដំណឹងផ្សេង យើងខ្ញុំក៏មានក្រុមការងាររចនាគេហទំព័រ (website) www…. ផងដែរ ។👇 👉 https://cms.vd7news.com/https://www.youtube.com/@vd7newstv540https://t.me/+TK3S5nRknpivCMTWhttps://t.me/vd7newsdailyhttps://www.instagram.com/vd7.news?igsh=YzljYTk1ODg3Zg==www.tiktok.com/@vd7newshttps://x.com/vd7newsdaily?

តិចអត់ដឹង! ពន្ធលើប្រាក់ចំណេញមូលធន២០ភាគរយចំពោះទ្រព្យទាំង ៦ ប្រភេទ រដ្ឋចាប់ផ្ដើមនៅដើមឆ្នាំ ២០២៦នេះ!
ព័ត៌មានជាតិ

តិចអត់ដឹង! ពន្ធលើប្រាក់ចំណេញមូលធន២០ភាគរយចំពោះទ្រព្យទាំង ៦ ប្រភេទ រដ្ឋចាប់ផ្ដើមនៅដើមឆ្នាំ ២០២៦នេះ!

6 ខែមុន — 31/10/2025

ពន្ធលើប្រាក់ចំណេញមូលធន២០ភាគរយចំពោះទ្រព្យទាំង៦ប្រភេទរួមមាន ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយបណ្ណបរទេស និងអចលនទ្រព្យ នឹងត្រូវចាប់ផ្តើមអនុវត្តដំណាលគ្នា ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ តទៅ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ។ នេះបើតាមសេចក្តីជូនដំណឹងអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី៣០ ខែតុលានេះ៕