VD7 News

ទំនាក់ទំនងមកយើង

ទូរស័ព្ទ: 016697766

អ៊ីមែល: vd7.cloud.com

អាសយដ្ឋាន: សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ

តាមដានយើង

អាចតាមដានព័ត៌មានថ្មីៗ និងព្រឹត្តិការណ៍សំខាន់ៗរបស់យើងតាមបណ្ដាញសង្គម។

© 2026 VD7 News. រក្សាសិទ្ធិគ្រប់យ៉ាង។

VD7
VD7News
ទំព័រដើមព័ត៌មានជាតិព័ត៌មានអន្តរជាតិសេដ្ឋកិច្ចអចលនទ្រព្យព្រឹត្តការណ៍សង្គមផ្សេងៗ
VD7
ទំព័រដើមព័ត៌មានជាតិព័ត៌មានអន្តរជាតិសេដ្ឋកិច្ចអចលនទ្រព្យព្រឹត្តការណ៍សង្គមផ្សេងៗ

ទំព័រដើម

អាប់ដេតព័ត៌មានថ្មីៗទំព័រដើម។

មន្ទីរព័ត៌មានខេត្ត នឹងដាក់ឲ្យពិគ្រោះថ្លៃ ដើម្បីផ្គត់ផ្គង់នូវ សម្ភារៈសម្រាប់ឆ្នាំ២០២៦
ទំព័រដើម

មន្ទីរព័ត៌មានខេត្ត នឹងដាក់ឲ្យពិគ្រោះថ្លៃ ដើម្បីផ្គត់ផ្គង់នូវ សម្ភារៈសម្រាប់ឆ្នាំ២០២៦

2 ខែមុន — 02/03/2026

ព្រះសីហនុ+ ក្រុមលទ្ធកម្មនៃមន្ទីរព័ត៌មានខេត្ត សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ សម្រាប់ឆ្នាំ២០២៦មន្ទីរព័ត៌មាន ខេត្តព្រះសីហនុ សូមជូនដំណឹងដល់បណ្ដាលក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកបុគ្គល ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រម្ពុជា ឲ្យបានជ្រាបថា + មន្ទីរព័ត៌មានខេត្ត នឹងដាក់ឲ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់នូវ+ រេងឥន្ធនៈ និងប្រេងរំអិល ការងារជួសជុលពង្រីកអគាររដ្ឋបាលទំហំ៩ម គុណ ១៤ម(ដំណាក់កាលទី២)កាលបរិច្ឆេទឈប់ទទួល និងបើកសំណើរពិគ្រោះថ្លៃ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០២៥ វេលាម៉ោង ៨: ៣០០នាទី។ មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/ សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃនឹងមានដាក់លក់នៅក្រុមលទ្ធកម្មរបស់មន្ទីរព័ត៌មានខេត្តព្រះសីហនុ ដែលមានអាសយដ្ឋានមន្ទីរព័ត៌មានខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទលេខ ០៦៩ ៨៨៨ ៣៣៦)។ កាលបរិច្ឆេកឈប់ទទួលនិងបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្មតាមពេលវេលានិងអាសយដ្ឋានខាងលើ។ ក្រុមហ៊ុន/ សហត្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបានតែមួយគត់។ក្រុមហ៊ុន/ សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ៕

បសស មិនបានបង់ថ្លៃជំនួស ក្នុងករណីទាំង១៤នេះទេ
ទំព័រដើម

បសស មិនបានបង់ថ្លៃជំនួស ក្នុងករណីទាំង១៤នេះទេ

3 ខែមុន — 29/01/2026

១. ការព្យាបាលដោយមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ ២. ការថែទាំធ្មេញ (ការសម្អាតធ្មេញ ការប៉ះធ្មេញ និង ការដាក់ធ្មេញ) ៣. ការព្យាបាល និង ការវះកាត់ប្តូរភេទ ៤. ការផ្សំ ឬប្តូរសរីរាង្គផ្សេងៗ ៥. សេវាបង្កកំណើតដោយសិប្បនិម្មិត ៦. ការព្យាបាលដោយខ្លួនឯង ៧. ការព្យាបាល ឬ ការវះកាត់ដើម្បីជាប្រយោជន៍នៃការកែលម្អផ្នែកណាមួយនៃរាងកាយ ៨. ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត ឧបករណ៍ជំនួយភ្នែក និង ភ្នែកសិប្បនិម្មិត ៩. ការព្យាបាលដោយកាំរស្មីឡាស៊ែរ ១០. ការព្យាបាលញៀនសុរា និង ផ្តាច់គ្រឿងញៀន ១១. ការព្យាបាលអសមត្ថភាពផ្តល់កំណើត ១២. ការវះកាត់បេះដូង និង សរសៃឈាមបេះដូង ១៣. ការលាងឈាម ១៤. ការពិនិត្យសុខភាពទូទៅ។

នាយកដ្ឋានប្រឆាំងបទល្មេីស ល្បែងពាណិជ្ជកម្ម ណែនាំឱ្យ មន្ត្រីជំនាញត្រូវបន្តសហចុះបង្ក្រាប នូវរាល់ទីតាំងល្បែងភ្នាល់តាមអនឡាញ សុីសងខុសច្បាប់ទាំងអស់
ទំព័រដើម

នាយកដ្ឋានប្រឆាំងបទល្មេីស ល្បែងពាណិជ្ជកម្ម ណែនាំឱ្យ មន្ត្រីជំនាញត្រូវបន្តសហចុះបង្ក្រាប នូវរាល់ទីតាំងល្បែងភ្នាល់តាមអនឡាញ សុីសងខុសច្បាប់ទាំងអស់

3 ខែមុន — 28/01/2026

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ណែនាំឱ្យនាយកដ្ឋានប្រឆាំងបទល្មេីសល្បែងពាណិជ្ជកម្ម ចុះបង្ក្រាបនូវរាល់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងអស់ និងបានជំរុញឱ្យមន្ត្រីជំនាញត្រូវបន្តសហការជាមួយកម្លាំងជំនាញនៅតាមបណ្តារាជធានី-ខេត្ត ស្រាវជ្រាវ តាមដានភូមិសាស្រ្តដែលមានលបលួចបេីកល្បែងសុីសងខុសច្បាប់ ជាមួយគ្នានោះត្រូវដាក់ចេញនូវផែនការបង្ក្រាប ជាពិសេសល្បែងភ្នាល់តាមអនឡាញ ដោយយកការងារនេះជាការងារស្នូលសម្រាប់នាយកដ្ឋាន។ ការណែនាំនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ នាយកដ្ឋានប្រឆាំងបទល្មេីសល្បែងពាណិជ្ជកម្មប្រចាំឆ្នាំ២០២៥ និងលេីកទិសដៅការងារឆ្នាំ២០២៦ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ នៅសាលប្រជុំនាយកដ្ឋានប្រឆាំងបទល្មើស ល្បែងពាណិជ្ជកម្ម។ លោកបានបន្តថា ការងារដែលនៅសេសសល់ត្រូវពិនិត្យមេីល ដេីម្បីដាក់ចេញផែនការដោះស្រាយ, ត្រូវធ្វេីរបាយការណ៍ស្តីពីវឌ្ឍនភាពការអនុវត្តចំណារ និងគោលការណ៍របស់ថ្នាក់ដឹកនាំរៀងរាល់សប្តាហ៍ និងប្រចាំខែ, ត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ចំពោះព័ត៌មានជាតិ និងអន្តរជាតិពាក់ព័ន្ធScam Online និងផ្សព្វផ្សាយបន្តពាក់ព័ន្ធការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងប្រមូលផ្តុំ ជាពិសេសអនុវត្តន៍ឱ្យបានមុឺងម៉ាត់តាមអនុសាសន៍សម្តេចមហាបវរធិបតី លេីការងារចូលរួមសាមគ្គីលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ត្រូវបន្តអនុវត្តន៍បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បង្កេីនការស្រាវជ្រាវស៊េីបអង្កេត និងត្រូវចាត់វិធានការបន្ទាន់ ចុះអន្តរាគមន៍តាមសំណេីពីគ្រប់ប្រភព ជាពិសេសសំណេីពីគ្រប់ស្ថានតំណាង រឺស្ថានទូតនានាលេីបទល្មេីសគ្រប់ប្រភេទ(បទល្មេីសតាមប្រព័ន្ធបច្ចេកវិទ្យា)។ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានផ្ដល់អនុសាសន៍ដឹកនាំមួយចំនួនដូចខាងក្រោម ៖ […]

អតីត​ឧកញ៉ា​ ហេង សិទ្ធី ដែលនិយាយហែកកកាយរឿងរបស់អ្នកមានលុយនិងអំណាច ត្រូវតុលាការកាត់ទោស ឲ្យ ជាប់ពន្ធនាគារ១៣ឆ្នាំ៦ខែ ពាក់ព័ន្ធនឹងបទចោទចំនួន៤ !
ទំព័រដើម

អតីត​ឧកញ៉ា​ ហេង សិទ្ធី ដែលនិយាយហែកកកាយរឿងរបស់អ្នកមានលុយនិងអំណាច ត្រូវតុលាការកាត់ទោស ឲ្យ ជាប់ពន្ធនាគារ១៣ឆ្នាំ៦ខែ ពាក់ព័ន្ធនឹងបទចោទចំនួន៤ !

3 ខែមុន — 24/01/2026

ថ្មីៗនេះចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសអតីតឧកញ៉ា ហេង សិទ្ធី ភេទប្រុស អាយុ៣៦ ឆ្នំា មានចំនួន៤សំណុំកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ។ សំណុំរឿងទី១ បទហឹង្សាដោយចេតនា ដាក់ពន្ធនាគារកំណត់២ ឆ្នាំ, សំណុំរឿងទី២ បទបរិហារកេរ្តិ៍ និងបទញុះញង់ឱ្យមានការរើសអើង ដាក់ពន្ធនាគារកំណត់១ឆ្នាំ៦ខែ, សំណុំរឿង៣ បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សង្គម ដាក់ពន្ធនាគារកំណត់២ ឆ្នាំ និង សំណុំរឿងទី៤ បទកំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដាក់ពន្ធនាគារកំណត់៨ ឆ្នាំ ។ ដូច្នោះទោសសរុបទាំង៤ សំណុំរឿង ជនជាប់ចោទត្រូវអនុវត្តក្នុងពន្ធនាគារចំនួន១៣ ឆ្នាំ ៦ខែ ដែលបច្ចុប្បន្នជនជាប់ចោទអតីតឧកញ៉ា ហេង សិទ្ធី កំពុងជាប់ឃុំនៅពន្ធនាគារ(ម៣)ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿង អតីតឧកញ៉ា #ហេងសិទ្ធី មកបើកសវនាការជំនុំជម្រះទោសជាសាធារណៈ ពាក់ពន្ធបទល្មើសចំនួន២ ៖ ១.សំណុំរឿងព្រហ្មទណ្ឌបទហិង្សាដោយចេតនា និង ២.សំណុំរឿងព្រហ្មទណ្ឌពីបទ.គំរាមកំហែងហែកកេរ្តិ៍។ សូមជម្រាបថា ៖ សាលាដំបូងរាជធានីភ្នំពេញ […]

ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យ ធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ នៅថ្ងៃ៨មករានេះ
ទំព័រដើម

ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យ ធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ នៅថ្ងៃ៨មករានេះ

4 ខែមុន — 08/01/2026

ក្រោយសមត្ថកិច្ច ចាប់ខ្លួនលោក Chen Zhi បញ្ជូនទៅចិនកាលពីថ្ងៃទី៦មករា ឆ្នាំ២០២៦មក ថ្ងៃនេះ៨មករាឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា មិនអនុញ្ញាតឲ្យធនាគារព្រីនស៍ បន្ដធ្វើប្រតិបត្តិការទៀតឡើយ តែចំពោះអតិថិជនដែលបានដាក់ប្រាក់បញ្ញើ អាចដកប្រាក់បានជាធម្មតា និងអតិថិជនដែលបានកម្ចីប្រាក់ត្រូវបន្ដបង់ប្រាក់ជាធម្មតា ៕ សូមអានសេចក្ដីបប្រកាសខាងក្រោម

លោក ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជានិងចិនចាប់ខ្លួន រួចបញ្ជូនទៅប្រទេសចិនហើយនៅថ្ងៃទី៦នេះ
ទំព័រដើម

លោក ចេនហ្ស៊ី និងបក្ខពួក២នាក់ទៀត ត្រូវបានសមត្ថកិច្ចកម្ពុជានិងចិនចាប់ខ្លួន រួចបញ្ជូនទៅប្រទេសចិនហើយនៅថ្ងៃទី៦នេះ

4 ខែមុន — 07/01/2026

(ភ្នំពេញ)៖ អ្នកជំនួញ ធ្លាប់មានសញ្ជាតិកម្ពុជា អ្នកឧកញ៉ា ចេនហ្ស៊ី ត្រូវបានសមត្ថកិច្ចរបស់កម្ពុជា និងចិនចាប់ខ្លួនហើយនៅវេលាម៉ោង៣ព្រឹកថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២៦នេះ។ រួមមាន ឈ្មោះ Chen Zhi, Xu Ji Liang និង Shao Ji Hui ។ ប្រភពព័ត៌មានបានបញ្ជាក់ថា បន្ទាប់ពីចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី នឹងត្រូវបញ្ជូនខ្លួនទៅកាន់ប្រទេសចិនផងដែរ។ លោក Chen Zhi ត្រូវបានដកសញ្ជាតិខ្មែរហើយ កាលពីខែធ្នូ ឆ្នាំ២០២៥ ។ ប្រភព៖ ក្រសួងមហាផ្ទៃ ៕

ឈ្មួញថានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់កំហិតម្ចាស់ឡានបង់លុយ តាមទំនើងចិត
ទំព័រដើម

ឈ្មួញថានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដាក់កំហិតម្ចាស់ឡានបង់លុយ តាមទំនើងចិត

4 ខែមុន — 05/01/2026

មន្ត្រីច្រកត្រពាំងថ្លុង ធ្វើតាមអំពើចិត្ត លលើទំនិញឲ្យបង់លុយមិនប្រក្រតី04/01/2026 ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង បានអោយដឹងថា សម្រាប់បន្លែផ្លែឈើ១រ៉ឺម៉ក ត្រូវបង់លុយចាប់ពី៨ម៉ឺនរៀល ទៅ១០ ម៉ឺនរៀល .រថយន្តសាំយ៉ុងត្រូវបង់ចាប់ពី២០ ម៉ឺនរៀលទៅ៣០ ម៉ឺនរៀល និងរថយន្តធំបង់ចាប់ពី៣០មុឺន រៀលទៅ៥០ មុឺនរៀល តាមការកំណត់របស់ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងផ្លុងជាកំហិត។ ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្តថា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងផ្លុង ដាក់ពង្រាយមន្រ្តីនគរបាលក្រោមឱវាទនិង ជនសុីវិលគាបយកលុយពីពួកគាត់ដោយគ្មានការយោគយល់ឡើយ ហើយបើកដៃអោយមេឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់នឹងទំនិញខុសច្បាប់តាមអំពើចិត្ត។ ហេតុនេះហើយទើបក្រុមឈ្មួញ និងអាជីវករតូច តាចអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យចាត់វិធានការស្រាវជ្រាវទប់ស្កាត់ភាពមិនប្រក្រតីរបៀបពុក រលួយរបស់នាយប៉ុស្តិ៍ និងបក្ខពួក ដែលប្រព្រឹត្តរបៀបអំពើពុករលួយផងទាន។ ប្រភពដដែលបានបន្តអោយទៀតថា បន្លែផ្លែឈើនិងទំនិញឈ្មួញនាំចូលពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ប្រឈមនឹងការលំបាកកាន់តែខ្លាំងដោយ សារសមត្ថកិច្ចច្រើនស្ថាប័នប្រចាំការនៅច្រកមួយនេះនិងសមត្ថកិច្ចតាមដងផ្លូវច្រើនទៀតគាបយកលុយលើតុក្រោមតុច្រើនៗតាមការកំណតជាពិសេសនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍នេះតែម្តងមិនអាចរំលងបានធ្វើអោយពួកគាត់ជួបហានីភ័យខ្លាំងជាងពេលមុនៗ។ បញ្ហានេះសូមឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវទប់ស្កាត់នូវភាពមិនប្រក្រតីរបៀបពុករលួយរបស់ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងដែលប្រព្រឹត្តរបៀបពុករលួយ។មួយរយៈចុងក្រោយនេះ នាយប៉ុស្តិ៍ និងបក្ខពួកប្រើជនសុីវិលអង្គុយចាំរាប់ក្បាលរថយន្តឈ្មួញដឹក ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរគាបយក លុយតាមអំពើចិត្ត ហើយគ្មានឈ្មួញឬអាជីវករណាហ៊ានតវ៉ាជាមួយ […]

លក្ខខណ្ឌការទិញយន្តហោះចម្បាំងT-50TH ពីកូរ៉េខាងត្បូង
ទំព័រដើម

លក្ខខណ្ឌការទិញយន្តហោះចម្បាំងT-50TH ពីកូរ៉េខាងត្បូង

4 ខែមុន — 25/12/2025

ទោះបីជាយន្តហោះចម្បាំង ផលិតដោយកូរ៉េខាងត្បូង តែយន្តហោះ T-50TH នេះ ក៏មានប្រើប្រាស់បច្ចេកវិទ្យាស្នូលរបស់សហរដ្ឋអាមេរិកដែរ ដូចជាម៉ាស៊ីន GE F404 និងប្រព័ន្ធរ៉ាដា។ ដូច្នេះ ការទិញយន្តហោះ T-50TH ពីកូរ៉េខាងត្បូងរបស់កងទ័ពអាកាសថៃ មិនមែនជាកិច្ចសន្យាទិញ-លក់ធម្មតាឡើយ ប៉ុន្តែវាជាកិច្ចព្រមព្រៀងកម្រិតរដ្ឋាភិបាល ដែលមានចងភ្ជាប់នូវលក្ខខណ្ឌសំខាន់ៗ។ បើនិយាយត្រឹមលក្ខខណ្ឌនៃការប្រើប្រាស់ កិច្ចព្រមព្រៀងនោះបានចងថា៖ ប្រសិនបើថៃយកយន្តហោះនេះទៅប្រើប្រាស់ក្នុងសកម្មភាពដែលរំលោភលើច្បាប់អន្តរជាតិធ្ងន់ធ្ងរ កូរ៉េខាងត្បូង និងអាមេរិកមានសិទ្ធិកាត់ផ្ដាច់ ការផ្គត់ផ្គង់គ្រឿងបន្លាស់ ដែលធ្វើឲ្យយន្តហោះមិនអាចហោះហើរបាន។ ដ្បិតផលិតដោយក្រុមហ៊ុន KAI របស់កូរ៉េខាងត្បូង ប៉ុន្តែគ្រឿងបន្លាស់ស្នូលជាង ៥០% ទៅ ៦០% គឺជាបច្ចេកវិទ្យារបស់អាមេរិក។ ដូច្នេះ ក្នុងករណីថៃ យក T-50 វាយប្រហារទៅលើប្រទេសជិតខាងដោយគ្មានមូលហេតុច្បាស់លាស់ ឬមិនមែនជាការការពារខ្លួនតាមច្បាប់អង្គការសហប្រជាជាតិទេនោះ កូរ៉េខាងត្បូងនិងអាមេរិក មានសិទ្ធិអនុវត្តវិធានការកាត់ផ្ដាច់។ ការប្រើប្រាស់យន្តហោះដើម្បីទម្លាក់គ្រាប់បែកលើជនស៊ីវិល មន្ទីរពេទ្យ ឬតំបន់បេតិកភណ្ឌវប្បធម៌ ដូចជាប្រាសាទបុរាណ សុទ្ធតែជាការបំពានលក្ខខណ្ឌ។ 🚨របៀបនៃការ «កាត់ផ្ដាច់» ការកាត់ផ្ដាច់នោះមិនមែនជាការចុចប៊ូតុងបិទយន្តហោះពីចម្ងាយទេ! ជារឿងចាំបាច់ណាស់ ដែលយន្តហោះនេះត្រូវតែផ្លាស់ប្តូរគ្រឿងបន្លាស់ជាប្រចាំបន្ទាប់ពីហោះហើរបានប៉ុន្មានម៉ោង។ បើគ្មានគ្រឿងបន្លាស់ពីកូរ៉េខាងត្បូងឬអាមេរិកទេ យន្តហោះនឹងត្រូវចតចោលហើយ។ ម្យ៉ាង បើកូរ៉េខាងត្បូងឬអាមេរិក បិទប្រព័ន្ធ […]

ច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
ទំព័រដើម

ច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

4 ខែមុន — 25/12/2025

ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន