មិត្តភាពកម្ពុជា-ចិន៖ តបតាមការអញ្ជើញរបស់អគ្គនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី 18 ខែមេសា ឆ្នាំ 2025 សមាគមន៍តាវភ្នំ Wudang (អ៊ូតាំង) និង(ក្រុមតន្ត្រី) Jing Orchestra បានទៅទីក្រុងភ្នំពេញ ដើម្បីផ្លាស់ប្តូរការយល់ដឹងសាសនា និងវប្បធម៌គ្នា។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី អគ្គនាយនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សា ជាមួយ លោក Liu អនុប្រធានសមាគម នៃសមាគម តាវ ភ្នំ(អ៊ូតាំង) និងតន្រ្តី តាវជាវង់ភ្លេងប្រពៃណី បានបង្ហាញពីភាពទាក់ទាញ នូវវប្បធម៌តាវចិន និងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ជាមិត្តភាពរវាងសាសនានៃប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចនេះ សមាគមតាវ ក៏បានធ្វើពិធីសាសនា សុំសេចក្តីសុខសេចក្តីចម្រើន និងមានការសម្តែង តៃជី ផងដែរ ដើម្បីបួងសួងដល់ប្រជាជនកម្ពុជា និងជនជាតិចិននៅក្រៅប្រទេស ឲ្យឆ្លងផុតពី គ្រោះកាចផ្សេៗ និងដើម្បីបង្ហាញពីទស្សនៈសន្តិភាព នៃសាសនានិងសុខដុមរមនានឹងគ្នា។


















